ក្នុងកិច្ចប្រជុំ​នេះ លោកឧត្តមសេនីយ៍ត្រី Le Quang Dao និងលោកឧត្តមនាវីឯក Ronnie Gil Gavan បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកងឆ្មាំសមុទ្រវៀតណាម និងកងឆ្មាំការពារឆ្នេរសមុទ្រហ្វីលីពីន។ លោកឧត្តមសេនីយ៍ត្រី Le Quang Dao បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងភាគីទាំងពីរកំពុងអភិវឌ្ឍយ៉ាងរលូន និងមានប្រសិទ្ធភាពចាប់តាំងពីកងកម្លាំងទាំងពីរចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើសមុទ្រក្នុងខែមករា ឆ្នាំ២០២៤។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Le Quang Dao និងលោកឧត្តមនាវីឯក Ronnie Gil Gavan ចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ

អំពីសកម្មភាពសហប្រតិបត្តិការឆ្នាំ២០២៤ ភាគីទាំងពីរបានឯកភាពថា កងឆ្មាំសមុទ្រវៀតណាមគ្រោងនឹងបញ្ជូននាវាទៅទស្សនាកិច្ច និងជួបប្រាស្រ័យជាមួយកងឆ្មាំការពារឆ្នេរសមុទ្រហ្វីលីពីន។ កងឆ្មាំការពារឆ្នេរសមុទ្រហ្វីលីពីននឹងពិចារណាបញ្ជូនមន្ត្រីទៅចូលរួមក្នុងកម្មវិធី “កងឆ្មាំសមុទ្រវៀតណាម និងបណ្តាមិត្ត” លើកទី២ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែធ្នូខាងមុខ នៅទីក្រុងហាណូយ។ ភាគីទាំងពីរក៏បានឯកភាពបន្តបង្កើនការផ្លាស់ប្តូរព័ត៌មានស្តីពីការអនុវត្តច្បាប់នៅសមុទ្រ ប្រយុទ្ធប្រឆាំងនឹងចោរសមុទ្រ​ សម្របសម្រួលក្នុងសកម្មភាពស្វែងរក និងជួយសង្គ្រោះ និងត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភគ្នាទៅវិញទៅមក បន្តចូលរួមយ៉ាងសកម្ម និងមានទំនួលខុសត្រូវក្នុងសកម្មភាពក្នុងក្របខ័ណ្ឌពហុភាគី ដែលភាគីទាំងពីរជាសមាជិក។

leftcenterrightdel
ប្រតិភូថតរូបជុំគ្នាបន្ទាប់ពីពិធីចុះហត្ថលេខា

នៅចុងបញ្ចប់កិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រី Le Quang Dao និងលោកឧត្តមនាវីឯក Ronnie Gil Gavan បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំទ្វេភាគីជាលើកដំបូងរវាងកងឆ្មាំសមុទ្រវៀតណាម និងកងឆ្មាំការពារឆ្នេរសមុទ្រហ្វីលីពីន៕

បកប្រែដោយ Duy Hoan