leftcenterrightdel
លោក Mick Jansen អនុព័ន្ធយោធាអូស្ត្រាលីប្រចាំនៅវៀតណាម ជូនអំណោយដល់តំណាងថ្នាក់ដឹកនាំសាលា

ថ្លែងមតិក្នុងជំនួបនេះ លោកវរសេនីយ៍ឯក Phung Thanh Tien ប្រធាននយោបាយសាលាបានឲ្យដឹងថា កម្មវិធីនេះរួមចំណែកពង្រឹងទំនាក់ទំនង ចែករំលែកបទពិសោធន៍ និងជំនាញក្នុងការបណ្តុះបណ្តាល ហ្វឹកហាត់ និងអនុវត្តការសម្តែង។ ការដែលត្រូវបានទទួលការស្វាគមន៍ និងរៀបចំកម្មវិធីផ្លាស់ប្តូរជាមួយក្រុមតន្ត្រីកងទ័ពជើងទឹកភូមិន្ទអូស្ត្រាលីវាជាកិត្តិយសសម្រាប់សាលា។

លោក Mick Jansen អនុព័ន្ធយោធាអូស្ត្រាលីប្រចាំនៅវៀតណាមបានឲ្យដឹងថា “តន្ត្រីគឺជាមធ្យោបាយបញ្ជូនមនោសញ្ចេតនាដ៏អស្ចារ្យ និងពេញលេញបំផុត ហើយជាស្ពានដែលនាំមនុស្សឱ្យខិតមកជិតគ្នាតាមរយៈការយោគយល់ ការយល់ចិត្ត និងការផ្សារភ្ជាប់គ្នា”។

តាមរយៈកម្មវិធីនោះផងដែរ ស្ថានទូតអូស្ត្រាលី សកលវិទ្យាល័យសិល្បៈ និងវប្បធម៌យោធា និងក្រុមតន្រ្តីកងទ័ពជើងទឹកភូមិន្ទអូស្ត្រាលី បានប្រគល់ជូនគ្នានូវបាច់ផ្កាស្រស់ៗ និងអំណោយជានិមិត្តរូប នៃប្រទេសទាំងពីរ វៀតណាម និងអូស្ត្រាលី។

leftcenterrightdel
សិល្បករនៃកងទ័ពប្រជាជនវៀតណាម និងក្រុមតន្ត្រីកងទ័ពជើងទឹកភូមិន្ទអូស្ត្រាលី​សំដែងបទចម្រៀង "Hello Vietnam"

នៅឯកម្មវិធីនេះ សិល្បករកងទ័ពប្រជាជនវៀតណាម និង​សិល្បករក្រុមតន្រ្តីកងទ័ពជើងទឹកភូមិន្ទអូស្ត្រាលី បានសម្តែងបទចម្រៀងពិសេសៗរបស់ប្រទេសទាំងពីរដូចជា៖ “Hello Vietnam”, “I Feel the Earth Move”, “Hallelujah I love him do”, “Flowers”…។ ក្នុងឱកាសនេះ សិល្បករក្រុមតន្រ្តីកងទ័ពជើងទឹកភូមិន្ទអូស្ត្រាលីក៏បានចែករំលែកបទពិសោធន៍ និងជំនាញសម្តែង ជាមួយសិក្ខាកាមសាលាផងដែរ។

បកប្រែដោយ Duy Hoan