លោកឧត្តមសេនីយ៍ទោ Pham Truong Son អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម បានអញ្ជើញចូលរួម និងថ្លែងមតិនៅក្នុងពិធី។ អញ្ជើញចូលរួមក៏មានថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ ស្ថាប័ន និងអង្គភាពមួយចំនួន នៃក្រសួងការពារប្រទេស តំណាងការទូត និងការពារជាតិនៃបណ្តាប្រទេស និងអង្គការអន្តរជាតិនានានៅវៀតណាម។

leftcenterrightdel
លោក Andrew Goledzinowski ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម ថ្លែង​ក្នុ​ង​ពិធិ

ក្នុងពិធីលៀងសាយភោជន៍ លោក Andrew Goledzinowski ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់លើទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងអូស្ត្រាលី និងអះអាងថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងភាគីទាំងពីរបានពង្រីកលើវិស័យជាច្រើន ទាំងការអប់រំ ការបណ្តុះបណ្តាល ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងកិច្ចសន្ទនាយុទ្ធសាស្ត្រការពារជាតិកម្រិតខ្ពស់ ...

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Pham Truong Son អនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម ថ្លែងក្នុងពិធី

ថ្លែងមតិក្នុងពិធី លោកឧត្តមសេនីយ៍ទោ Pham Truong Son បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិគឺជាចំណុចភ្លឺក្នុងទំនាក់ទំនងវៀតណាម - អូស្ត្រាលី។ នាពេលថ្មីៗនេះ ទំនាក់ទំនងការពារជាតិទ្វេភាគីត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពដោយឈរលើមូលដ្ឋាននៃអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឆ្នាំ ២០១០ និងសេចក្តីថ្លែងការណ៍រួមស្តីពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឆ្នាំ ២០១៨ និងទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ កាលពីខែមីនាកន្លងទៅ ភាគីទាំងពីរបានរៀបចំដោយជោគជ័យនូវកិច្ចសន្ទនាគោលនយោបាយការពារជាតិលើកទី៧ នៅប្រទេសអូស្ត្រាលី រួមចំណែកបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ នាពេលខាងមុខ។ លោកឧត្តមសេនីយ៍ទោ Pham Truong Son បានសង្កត់ធ្ងន់ថា ការដែលរដ្ឋាភិបាលទាំងពីរទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូរក្សាសន្តិភាព (ខែមីនា ឆ្នាំ២០២៤) ដើម្បីជំនួសកិច្ចព្រមព្រៀងអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិក្នុងវិស័យរក្សាសន្តិភាពនៅកម្រិតក្រសួងការពារជាតិនោះ វានឹងក្លាយជាមូលដ្ឋានដ៏សំខាន់ ដើម្បីបន្តអនុវត្តកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងវិស័យនេះនាពេលខាងមុខ។

leftcenterrightdel
ប្រតិភូទាំង​ឡាយ​អញ្ជើញ​ចូល​រួម​ពិធី

ក្នុងឱកាសនេះ លោកអនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម បានថ្លែងអំណរគុណអូស្ត្រាលីចំពោះកិច្ចសហប្រតិបត្តិការទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពសម្រាប់កងទ័ពប្រជាជនវៀតណាមក្នុងវិស័យបណ្តុះបណ្តាល ដែលមានសិក្ខាកាមវៀតណាមចំនួនជាង ២៨០០ នាក់ ទទួលបានការបណ្តុះបណ្តាលពីក្រសួងការពារជាតិ និងកងកម្លាំងការពារជាតិអូស្ត្រាលី។ ក្នុងវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិអូស្ត្រាលីក៏ជាដៃគូសំខាន់របស់វៀតណាម ដោយបានជួយឧបត្ថម្ភកងទ័ពប្រជាជនវៀតណាមចំនួន ៥ លើក ក្នុងការដឹកជញ្ជូនកងពេទ្យកម្រិត ២ របស់វៀតណាមទៅបំពេញបេសកកម្មនៅស៊ូដង់ខាងត្បូង៕

បកប្រែដោយ Duy Hoan