ក្នុងអំឡុងពេលបណ្តុះបណ្តាលរយៈពេលមួយខែនៅប្រទេសវៀតណាម កម្មាភិបាល បុគ្គលិកនៃក្រសួងការពារជាតិឡាវចំនួន ២០ នាក់ ត្រូវបានផ្តល់ចំណេះដឹងជាមូលដ្ឋានអំពីការងារស្មៀន បណ្ណសារនិងកម្មវិធីបច្ចេកវិទ្យាព័ត៌មានក្នុងវិស័យស្មៀន និងការងារបណ្ណសារដើម្បីអនុវត្តក្នុងដំណើរការរៀបចំអនុវត្ត  លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការងារស្មៀន និងបណ្ណសារ បម្រើដល់ការដឹកនាំ បញ្ជា និងគ្រប់គ្រងរបស់ស្ថាប័ននិងអង្គភាព។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Nguyen Van Chinh អនុប្រធានខុទ្ទកាល័យ គណៈកម្មាធិការបក្សយោធាមជ្ឈិម ខុទ្ទកាល័យក្រសួងការពារប្រទេស អញ្ជើញថ្លែងសុន្ទរកថាបិទវគ្គបណ្តុះបណ្តាល

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Nguyen Van Chinh ប្រគល់វិញ្ញាបនបត្រជូនកម្មាភិបាល និងបុគ្គលិកនៃក្រសួងការពារជាតិឡាវ

ក្នុងសុន្ទរកថាបិទ លោកឧត្តមសេនីយ៍ត្រី Nguyen Van Chinh អនុប្រធានខុទ្ធការល័យគណៈកម្មាធិការបក្សយោធាមជ្ឈិម ខុទ្ទកាល័យក្រសួងការពារប្រទេស បានវាយតម្លៃថា ក្រោយរយៈពេលមួយខែនៃការស្រាវជ្រាវ និងសិក្សា វគ្គបណ្តុះបណ្តាលបានបញ្ចប់គោលដៅ និងកម្មវិធីដែលបានកំណត់។ លោកឧត្តមសេនីយ៍ត្រី Nguyen Van Chinh មានបំណងចង់ឱ្យកម្មាភិបាល បុគ្គលិកនៃក្រសួងការពារជាតិឡាវបន្តបង្កើនចំណេះដឹង បទពិសោធន៍ និងសកម្មភាពជាក់ស្តែងដែលបានសិក្សា និងផ្លាស់ប្តូរនាពេលកន្លងមក ដើម្បីអនុវត្តទៅក្នុងការងាររបស់ខ្លួន រួមចំណែកនាំយកការងារស្មៀន និងបណ្ណសាររបស់ស្ថាប័ន និងអង្គភាពរបស់ខ្លួនឱ្យមានសណ្តាប់ធ្នាប់ ប្រកបដោយគុណភាព បំពេញតម្រូវការកាន់តែខ្ពស់នៃភារកិច្ច៕

បកប្រែដោយ Duy Hoan