អញ្ជើញចូលរួមក្នុងជំនួបនេះ នៅមានលោកស្រី Takebayashi Yoko អនុប្រធានតំណាងការិយាល័យនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅវៀតណាមផងដែរ។

ភាគីទាំងពីរបានវាយតម្លៃអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកងឆ្មាំសមុទ្រវៀតណាម និងកងឆ្មាំសមុទ្រជប៉ុន ក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២៤។ តាមនោះ ភាគីទាំងពីរបានអនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការសំខាន់ៗ ជាពិសេសការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងរៀបចំវគ្គបណ្តុះបណ្តាល និងផ្លាស់ប្តូរបទពិសោធន៍ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមិនមែនគម្រោងក្នុងការបណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពសម្រាប់កងឆ្មាំសមុទ្រវៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោកឧត្តមសេនីយ៍ត្រី Vu Trung Kien បានអះអាងថា វគ្គហ្វឹកហាត់ និងផ្លាស់ប្តូរបទពិសោធន៍រវាងកងកម្លាំងអនុវត្តច្បាប់នៅសមុទ្រទាំងពីរ នាំមកនូវលទ្ធផលជាក់ស្តែង ជួយកងឆ្មាំសមុទ្រវៀតណាមលើកកំពស់សមត្ថភាពគ្រប់គ្រងស្ថានការណ៍។

នៅក្នុងជំនួបនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការសម្របសម្រួលដើម្បីបញ្ចប់នីតិវិធីពាក់ព័ន្ធនឹងការផ្តល់ឧបករណ៍ ដល់មជ្ឈមណ្ឌលបណ្តុះបណ្តាល និងបំប៉ន់ជំនាញកងឆ្មាំសមុទ្រ។ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងរយៈពេល ៦ ខែចុងក្រោយនៃឆ្នាំនេះ ភាគីទាំងពីរបានឯកភាពរៀបចំកិច្ចប្រជុំទ្វេភាគីលើកទី១១ រវាងកងឆ្មាំសមុទ្រវៀតណាម និងកងឆ្មាំសមុទ្រជប៉ុន ដោយឈរលើមូលដ្ឋានអនុវត្តសកម្មភាពប្រចាំឆ្នាំដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែធ្នូខាងមុខ៕

បកប្រែដោយ Huyen Trang