អគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ បានដឹកនាំអង្គភាពពាក់ព័ន្ធអនុវត្តគម្រោងថ្នាក់អគ្គនាយកដ្ឋានចំនួន ៩ ស្តីពីការស្រាវជ្រាវ ផលិតកាំភ្លើងធំស្វ័យប្រវត្តិ មានរន្ធគ្រាប់ ១២២ មីល្លីម៉ែត្រ។ មកទល់បច្ចុប្បន្ននេះ អង្គភាពទាំងឡាយបានរៀបចំការវាយតម្លៃ និងការទទួលយកគម្រោងចំនួន ៥ លើ ៩ ស្តីពីការស្រាវជ្រាវ និងផលិតកាំភ្លើងធំស្វ័យប្រវត្តិ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Pham Hoai Nam ថ្លែងមតិនៅជំនួបធ្វើការ

លោកឧត្តមសេនីយ៍ឯក Pham Hoai Nam បានលើកសរសើរចំពោះអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ ស្ថាប័ន និងអង្គភាពនានាដែលបានសហការយ៉ាងសកម្ម និងវិនិយោគក្នុងការស្រាវជ្រាវលើប្រធានបទនេះ។ លោកឧត្តមសេនីយ៍ឯក Pham Hoai Nam បានអះអាងថា គោលនយោបាយកែលម្អអាវុធ និងយុទ្ធោបករណ៍ក្នុងទិសដៅទំនើបភាវូបនីយកម្ម និងចល័ត  រួមទាំងអាវុធ និងយុទ្ធោបករណ៍របស់កងឯកភាពកាំភ្លើងធំ គឺត្រឹមត្រូវ និងចាំបាច់។

លោកឧត្តមសេនីយ៍ឯក Pham Hoai Nam បានស្នើឲ្យអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ បន្ទាប់ពីមានរបាយការណ៍វាយតម្លៃលើប្រធានបទ ចាំបាច់ត្រូវចាត់តាំងស្ថាប័ននានាធ្វើសេនាធិការដល់ប្រមុខក្រសួងការពារប្រទេសអំពីលទ្ធភាពនៃប្រធានបទ និងដំណើរការផលិត ធ្វើតេស្តកាំភ្លើងធំស្វ័យប្រវត្តិសម្រាប់អង្គភាពសមស្របមួយចំនួន។ល។ ក្រសួងនឹងសម្រេចចាត់តាំងការផលិតឱ្យអង្គភាព បន្ទាប់ពីទទួលបានមតិពេញលេញពីស្ថាប័នមានសមត្ថកិច្ច។ ចាប់ពីដំណើរការរៀបចំការកសាងគម្រោងរហូតដល់ការស្រាវជ្រាវ ការផលិត និងការទទួលយកនោះ អគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ អគ្គនាយកដ្ឋានបច្ចេកទេស និងអង្គភាពនានាដែលអនុវត្តគម្រោងត្រូវសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអ្នកទទួលផលផលិតផលទទួល យក មតិ តាំងពីដើមមកដើម្បីធានាថា វាបំពេញតាមតម្រូវការអំពីលក្ខណៈបច្ចេកទេស និងយុទ្ធវិធីរបស់អាវុធ។ល៕

បកប្រែដោយ Huyen Trang