ក្នុងបរិយាកាសដ៏ឱឡារិក លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong និងក្រុមការងារបានដាក់ផ្កា និងអុជធូបគោរពវិញ្ញាណក្ខន្ធអតីតសមាជិកការិយាល័យនយោបាយ៖ លោកឧត្តមសេនីយ៍ឯក Le Kha Phieu អតីតអគ្គលេខាបក្ស អតីតប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម; លោកនាយឧត្តមសេនីយ៍ Le Duc Anh អតីតប្រធានរដ្ឋ អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស; លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap អតីតលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម អតីតអគ្គមេបញ្ជាការកងទ័ពប្រជាជនវៀតណាម អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស; លោកនាយឧត្តមសេនីយ៍ Nguyen Chi Thanh អតីតប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម; លោកនាយឧត្តមសេនីយ៍ Chu Huy Man អតីតប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម; លោកនាយឧត្តមសេនីយ៍ Van Tien Dung អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស; លោកនាយឧត្តមសេនីយ៍ Doan Khue អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស; លោកនាយឧត្តមសេនីយ៍ Phung Quang Thanh អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស។ អតីតអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អតីតអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស៖ លោកនាយឧត្តមសេនីយ៍ Hoang Van Thai និងលោកនាយឧត្តមសេនីយ៍ Le Trong Tan។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong អុជធូបគោរពវិញ្ញាណក្ខន្ធលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap

លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានសម្តែងនូវការដឹងគុណចំពោះការពលីជីវិតដ៏ធំធេងរបស់បុព្វបុរសជំនាន់មុនក្នុងបុព្វហេតុបដិវត្តន៍របស់បក្ស ប្រជាជាតិ និងកងទ័ពវៀតណាម។ នៅក្រុមគ្រួសារទាំងឡាយ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានសួរសុខទុក្ខ ជីវភាពរបស់សាច់ញាតិនៃអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ព ព្រមទាំង ស្នើឲ្យសាច់ញាតិ នៃអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ពន្តពង្រីកប្រពៃណី ការយកចិត្តទុកដាក់ ចូលរួមចំណែកបន្ថែមទៀតក្នុងការអភិវឌ្ឍប្រទេស និងកងទ័ព។

នាថ្ងៃដដែល លោកឧត្តមសេនីយឯក Nguyen Tan Cuong បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយដល់លោកនាយឧត្តមសេនីយ៍ Pham Van Tra អតីតសមាជិកការិយាល័យនយោបាយ អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស; លោកនាយឧត្តមសេនីយ៍ Do Ba Ty អតីតសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អតីតអនុប្រធានរដ្ឋសភា អតីតប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អតីតអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស។ល។

តាងនាមគណៈកម្មាការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានថ្លែងអំណរគុណចំពោះការរួមវិភាគទានរបស់អតីតថ្នាក់ដឹកនាំកងទ័ព និងជូនពរអតីតថ្នាក់ដឹកនាំកងទ័ពមានសុខភាពល្អ។ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong សង្ឃឹមថា ជាមួយនឹងបទពិសោធន៍ដ៏ទូលំទូលាយរបស់ខ្លួន អតីតថ្នាក់ដឹកនាំនឹងបន្តរួមចំណែកក្នុងបុព្វហេតុបដិវត្តន៍របស់បក្ស បុព្វហេតុកសាងបដិវត្តន៍រៀបរយ ចំណាន និងទំនើប៕

បកប្រែដោយ Thuy Anh