leftcenterrightdel
ក្រុម​ការ​ងារ​នៃគណៈ​កម្មាធិការបក្ស​​យោធា​មជ្ឈិម ​ក្រសួងការពារប្រទេស ​​គោរព​វិញ្ញាណក្ខន្ធ​ដល់​វីរជន​ពលី​​នៅ​ទី​បញ្ចុះសព​ជាតិ​ ផ្លូវ​លេខ៩

នៅទីក្រុង Quang Tri ក្រុមការងារបានដាក់កម្រងផ្កា និងអុជធូបគោរព​វិញ្ញាណក្ខន្ធ​ដល់​យុទ្ធជនពលីនៅទីបញ្ចុះសពយុទ្ធជនពលីជាតិ Truong Son ដែលជាកន្លែងបញ្ចុះសពយុទ្ធជនពលីចំនួន ១០,២៦៣ នាក់នៅទូទាំងប្រទេស ទីបញ្ចុះសពយុទ្ធជនពលី ផ្លូវជាតិលេខ ៩ ដែលជាកន្លែងបញ្ចុះសពយុទ្ធជនពលីជាង ១០,៨០០ នាក់ ដែលបានប្រយុទ្ធ និងបម្រើការប្រយុទ្ធក្នុងសមរភូមិ Quang Tri និងបំពេញបេសកកម្មអន្តរជាតិនៅប្រទេសឡាវ និងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេសកំពែងបរុណ Quang Tri។ នៅចំពោះមុខវិញ្ញាណក្ខន្ធវីរជនយុទ្ធជនពលី លោកឧត្តមសេនីយ៍ទោ Nguyen Doan Anh និងក្រុមការងារបានប្តេជ្ញារួបរួមសមគ្គីគ្នា និងស្មោះត្រង់ដាច់ខាតចំពោះបក្ស រដ្ឋ ប្រជាជន និងរបបសង្គមនិយម។ ជានិច្ចកាលលើកតម្កើងលទ្ធិវីរភាពបដិវត្តន៍ ភាពថ្លៃថ្នូរ និងប្រពៃណីដ៏រុងរឿងរបស់កងទ័ពប្រជាជនវៀតណាម ត្រៀមខ្លួនទទួលយក និងសម្រេចបាននូវរាល់ភារកិច្ចដែលបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Nguyen Doan Anh  ជូនអំណោយរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ជូនគ្រួសារទទួល​របប​ពីរដ្ឋ នៅខេត្ត Quang Tri

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ Nguyen Doan Anh បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស ជូនគ្រួសារទទួល​របបពីរដ្ឋ​ចំនួន ២០ គ្រួសារ​នៅខេត្ត Quang Tri។

* នាថ្ងៃដដែល លោកឧត្តមសេនីយ៍ទោ Nguyen Doan Anh បានអញ្ជើញមកដាក់ផ្កា អុជធូប និងគោរពវិញ្ញាញក្ខ័ន្ធនៅផ្នូរលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap នៅ Vung Chua-Dao Yen (ឃុំ Quang Dong ស្រុក Quang Trach ខេត្ត Quang Binh)៕

បកប្រែដោយ Duy Hoan