នេះជាកម្មវិធីមួយស្ថិតក្នុងសកម្មភាពតបស្នងសងគុណអ្នកមានគុណូបការៈចំពោះបដិវត្ដន៍ក្នុងឱកាសរំលឹកខួបលើកទី ៧៧ នៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (២៧ កក្កដា ១៩៤៧ / ២៧ កក្កដា ២០២៤)។ 

leftcenterrightdel
ថ្នាក់ដឹកនាំនាយកដ្ឋានហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាខេត្ត Dien Bien រួមទាំងប្រតិភូនិងក្រុមគ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ

តាងនាមក្រុមការងារ លោកឧត្តមសេនីយ៍ត្រី Luu Sy Quy ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ (ក្រសួងការពារប្រទេស) បានប្រគល់អំណោយចំនួន ១០ កញ្ចប់ (កញ្ចប់មួយមានតម្លៃ ៤ លានដុង) ជូនដល់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយចំនួន ១០ នៅទីក្រុង Dien Bien Phu ខេត្ត Dien Bien ។

យោងតាមឧត្តមសេនីយ៍ត្រី Luu Sy Quy ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បក្ស រដ្ឋ និងគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស បានមានគោលការណ៍ណែនាំ និងគោលនយោបាយជាច្រើនដើម្បីជួយនិងបង្កើតលក្ខខណ្ឌទាំងសម្ភារៈ និងស្មារតីសម្រាប់គ្រួសារមានគុណូបការៈជាមួយបដិវត្ដន៍  ដែលបានរួមចំណែកលើកទឹកចិត្ត និងជួយគ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ កាត់បន្ថយការលំបាកខ្លះៗ និងជួយជីវិតរបស់ពួកគេមានស្ថេរភាព៕

បកប្រែដោយ Pham Diep