កម្មវិធីនេះឆ្ពោះទៅយុទ្ធសាស្ត្រជាតិរបស់វៀតណាមស្តីពីការស្រាវជ្រាវ អភិវឌ្ឍន៍ និងការអនុវត្តបញ្ញាសិប្បនិមិត្ត (AI) រហូតដល់ឆ្នាំ ២០៣០ ដោយសង្កត់ធ្ងន់លើការសន្យារបស់ Google ក្នុងការគាំទ្រវៀតណាមធ្វើបរិវត្តកម្មឌីជីថល។

កម្មវិធីនេះផ្តោតលើសសរស្តម្ភសំខាន់ចំនួនពីរគឺ៖ ការកសាងសម្រាប់ទេពកោសល្យ និងការកសាងសម្រាប់អង្គភាពអាជីវកម្ម។ សសរស្តម្ភនីមួយៗបានលើកឡើងអំពីវិស័យសំខាន់ៗ ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សរបស់វៀតណាម ចិញ្ចឹមបីបាច់ប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មឲ្យរីកចម្រើនកាន់តែខ្លាំង និងពង្រឹងមូលដ្ឋានគ្រឹះដើម្បីបង្កើនការអនុម័ត AI ជាអតិបរមា។

leftcenterrightdel
គណៈប្រតិភូបើកដំណើរការកម្មវិធីកសាងអនាគត AI (រូបថត៖ NIC)

ក្នុងកម្មវិធីនេះ Google បានប្រកាសនឹងនាំយកនូវកម្មវិធីអភិវឌ្ឍទេពកោសល្យឌីជីថល ដោយផ្តល់អាហារូបករណ៍ចំនួន ៤០,០០០ នាក់ ជាមួយនឹងវគ្គសិក្សាចំនួន ១០ រួមទាំងវគ្គបណ្តុះបណ្តាល AI របស់ Google (Google AI Essentials) ដើម្បីបំពាក់នូវជំនាញ AI ថ្មីបំផុតសម្រាប់យុវជនវៀតណាម រួមទាំងកម្មាភិបាល គ្រូបង្រៀន និងនិស្សិតជាច្រើន មកពីសាកលវិទ្យាល័យ និងសាលាឧត្តមសិក្សាជាង ៨០ នៅទូទាំងប្រទេស។

នៅក្នុងព្រឹត្តិការណ៍នេះ លោក Marc Woo នាយកប្រតិបត្តិប្រចាំប្រទេសវៀតណាម បានឲ្យដឹងថា សេដ្ឋកិច្ចឌីជីថលរបស់វៀតណាមត្រូវបានរំពឹងថានឹងកើនឡើង ១១ ដងនៅឆ្នាំ ២០៣០ ដែលឈានដល់ ២២០ ពាន់លានដុល្លារអាមេរិក។ ហើយ AI គឺជាកត្តាសំខាន់មួយដើម្បីសម្រាចបានលារព្យាករណ៍នេះ៕

បកប្រែដោយ Thanh Cong