ក្នុងកិច្ចប្រជុំនេះ គណៈអចិន្ត្រៃយ៍នៃរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា បានស្តាប់ និងពិភាក្សាអំពីដំណើរការស្រាវជ្រាវ អភិវឌ្ឍគម្រោង របាយការណ៍អំពីគម្រោង ព្រមទាំងលើកឡើងផែនទីផ្លូវ និងបច្ចេកវិជ្ជា ហិរញ្ញវត្ថុ ... និងបញ្ហានានាទាក់ទងនឹងការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនខាងជើង-ខាងត្បូង។

leftcenterrightdel
លោក Pham Minh Chinh ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍រដ្ឋាភិបាល ជាមួយក្រសួង ស្ថាប័ន (រូបថត៖ vnanet.vn)

លោក Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះរបាយការណ៍ និងមតិយោបល់ប្រកបដោយការទទួលខុសត្រូវ ពេញលេញ ច្បាស់លាស់របស់ក្រសួង ស្ថាប័ន។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ទទួលមតិពីក្រសួង ស្ថាប័ននានា និងអ្នកជំនាញ អ្នកវិទ្យាសាស្ត្រដែលចូលរួមក្នុងកិច្ចប្រជុំ និងបទពិសោធន៍អន្តរជាតិសមស្រប ដើម្បីបន្តសហការយ៉ាងជិតស្និត ក្នុងការបញ្ចប់ការងារទាំងអស់នៃការកសាងគម្រោង របាយការណ៍ និងឯកសារពាក់ព័ន្ធនានា ដើម្បីដាក់ជូនថ្នាក់ខាងលើ តាមទិសដៅនៃរបកគំហើញ នវានុវត្តន៍ ចក្ខុវិស័យយុទ្ធសាស្ត្រ ធានានូវកត្តាទំនើប ព្រមៗគ្នា ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ស្របតាមគោលនយោបាយក្នុងសេចក្តីសន្និដ្ឋានលេខ 49-KL/TW របស់ការិយាល័យនយោបាយ។ ក្នុងនោះ ផ្លូវរថភ្លើងល្បឿនលឿនខាងជើង-ខាងត្បូងមានប្រវែងប្រហែល ១,៥៤១ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តនិងក្រុងចំនួន២០ សាងសងក្នុងរយៈពេល ១០ ឆ្នាំចាប់ពីឆ្នាំ ២០២៥ ដល់ឆ្នាំ២០៣៥ ក្នុងបំណងសាងសង់ផ្លូវមានលក្ខណៈងាយស្រួលបំផុតសម្រាប់ការធ្វើដំណើរ ខ្លីបំផុត និងមានប្រសិទ្ធភាពបំផុត បម្រើឲ្យការដឹកជញ្ជូនមនុស្ស រួមបញ្ចូលគ្នានូវការដឹកជញ្ជូនទំនិញ និងតភ្ជាប់សេដ្ឋកិច្ចជាមួយការធានាការពារជាតិ និងសន្តិសុខ។

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនខាងជើង-ខាងត្បូងត្រូវតែធានាឲ្យបាននូវការតភ្ជាប់ និងលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធដឹកជញ្ជូន និងមធ្យោបាយដឹកជញ្ជូនដែលមានស្រាប់។ លោកនាយករដ្ឋមន្ត្រីបានស្នើថា រួមជាមួយនឹងការជម្រុញគម្រោង ត្រូវតែជម្រុញការផ្ទេរបច្ចេកវិទ្យា និងការគ្រប់គ្រងប្រកបដោយភាពឆ្លាតវៃ និងទំនើបក្នុងការគ្រប់គ្រងការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ បណ្ដុះបណ្ដាលធនធានមនុស្ស ដែលភ្ជាប់ជាមួយនឹងការអភិវឌ្ឍឧស្សាហកម្មផ្លូវដែក និងប្រព័ន្ធអេកូឡូស៊ីផ្លូវដែកដោយមានផែនការសមស្រប៕

បកប្រែដោយ Thuy Anh