អញ្ជើញចូលរួមកម្មវិធីមានកម្មាភិបាល ក្រុមវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យយោធា ១០៣  ប្រមាណជាង ១០០ នាក់ ចុះពិនិត្យសុខភាពដោយឧបករណ៍ទំនើបៗជូនប្រជាពលរដ្ឋ។

leftcenterrightdel
ថ្នាក់ដឹកនាំវិទ្យាស្ថានពេទ្យយោធា សួរសុខទុក្ខ និងលើកទឹកចិត្ដប្រជាពលរដ្ឋ
leftcenterrightdel
ថ្នាក់ដឹកនាំវិទ្យាស្ថានពេទ្យយោធាប្រគល់ផ្ទះមេត្ដាធម៌ជូនគ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយនៅឃុំ Dai Thang (ស្រុក Vu Ban ខេត្ដ  Nam Dinh)
leftcenterrightdel
ក្រុមវេជ្ជបណ្ឌិតពិនិត្យសុខភាពជូនប្រជាពលរដ្ឋ

នៅទីនេះ ក្រុមការងារបានរៀបចំការពិនិត្យសុខភាព និងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃ  ពិគ្រោះសុខភាពដល់ប្រជាពលរដ្ឋចំនួន ៥០០ នាក់។ ក្នុងឱកាសនេះ វិទ្យាស្ថានពេទ្យយោធា ក៏បានសម្របសម្រួលផ្តល់អំណោយចំនួន ២០ កញ្ចប់ ជូនដល់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ និងគ្រួសារដែលមានការលំបាកចំនួន ២០ គ្រួសារ; ប្រគល់កុំព្យូទ័រចំនួន២គ្រឿងដល់សាលាបឋមសិក្សា និងអនុវិទ្យាល័យ Dai Thang; ប្រគល់កង់ចំនួន ១៥ គ្រឿង ជូនដល់សិស្សក្រីក្រចំនួន ១៥ នាក់ ដែលសិក្សាល្អ; ប្រគល់ទឹកប្រាក់ចំនួន ២០ លានដុងដើម្បីជួយសាងសង់ផ្ទះជូនអតីតយុទ្ធជន Tran Xuan Lan ដែលចូលរួមយុទ្ធនាកា Dien Bien Phu។ វិទ្យាស្ថានពេទ្យយោធា ក៏បានប្រគល់ផ្ទះមេត្ដាធម៌ចំនួន ២ ខ្នង​ ជូនគ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយនៅឃុំ Dai Thang៕

បកប្រែដោយ Pham Diep