កិច្ចពិភាក្សាត្រូវបានធ្វើឡើងក្នុងឱកាសដែលគណៈប្រតិភូកងទ័ពប្រជាជនឡាវមកចូលរួមវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈការងារយុវជនយោធាឆ្នាំ២០២៤ នៅវៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា

នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានវាយតម្លៃថា ក្នុងតួនាទីជាកម្លាំងសំខាន់ក្នុងការអនុវត្តដោយផ្ទាល់នូវភារកិច្ចនយោបាយរបស់កងទ័ព នាយទាហានវ័យក្មេង និងយុវជននៃកងទ័ពរបស់ប្រទេសទាំងពីរវៀតណាម-ឡាវ ជានិច្ចកាលថែរក្សា និងពង្រីកប្រពៃណីដ៏ល្អរបស់ប្រទេស ប្រជាជាតិ និងកងទ័ពនៃប្រទេសនីមួយៗ សម្រេចបានជោគជ័យគ្រប់ភារកិច្ច។ ដោយក្តីស្រលាញ់ និងទំនួលខុសត្រូវរបស់ពួកគេ នាយទាហានវ័យក្មេង និងយុវជននៃកងទ័ពរបស់ប្រទេសទាំងពីរមានសកម្មភាពជាក់ស្តែង និងមានប្រសិទ្ធភាពជាច្រើន រួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពពិសេសរវាងកងទ័ពនៃប្រទេសទាំងពីរ។

ភាគីទាំងពីរបានចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ដោយស្មោះស្ម័គ្រ និងបើកចំហ ផ្តោតសំខាន់លើបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ក្នុងការងារយុវជនយោធា។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបានអះអាងនូវបំណងចង់រួមចំណែកជាមួយកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ អនុវត្តឱ្យបានជោគជ័យនូវគោលដៅដែលបានកំណត់ លើកកំពស់តួនាទី និងកិត្យានុភាពរបស់ប្រទេសនីមួយៗលើឆាកអន្តរជាតិ៕

បកប្រែដោយ Huyen Trang