leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ទទួលជួប លោក Sandeep Arya ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម

នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា វៀតណាម និងឥណ្ឌា មានទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏រឹងមាំ ដែលត្រូវបានពូនជ្រំ ពីថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។ ចាប់តាំងពីការដំឡើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយមក (ខែកញ្ញា ឆ្នាំ២០១៦) កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបានបោះជំហានទៅមុខយ៉ាងខ្លាំងក្នុងវិស័យជាច្រើន ក្នុងនោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិត្រូវបានលើកកម្ពស់ប្រកបដោយប្រសិទ្ធភាព មានភាពស៊ីជម្រៅ ជាក់ស្តែង ដែលលេចធ្លោលើវិស័យមួយចំនួនដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត យន្តការសហប្រតិបត្តិការ ការអប់រំ វិស័យឧស្សាហកម្មការពារជាតិ ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ កិច្ចសហប្រតិបត្តិការរវាងបណ្តាអង្គភាពទ័ព និងស្ថាប័នស្រាវជ្រាវ...

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យ លោកឯកអគ្គរដ្ឋទូត Sandeep Arya បន្តយកចិត្តទុកដាក់ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរបន្ថែមទៀត ដោយផ្តោតលើខ្លឹមសារសំខាន់ៗមួយចំនួនដូចជា៖ ការសន្ទនាគោលនយោបាយការពារជាតិវៀតណាម-ឥណ្ឌានៅកម្រិតអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ២០២៤ ការផ្ទេរបច្ចេកវិទ្យា ការបណ្តុះបណ្តាល និងផ្នែកពេទ្យយោធា និងការជម្នះផលវិបាកនៃសង្គ្រាម។

leftcenterrightdel
ប្រតិភូទាំង​ឡាយ​ថតរូប​ជុំ​គ្នា

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Sandeep Arya បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ គឺជាសសរស្តម្ភមួយក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវជំនឿថា ទំនាក់ទំនងសហប្រតិបត្តិការរវាងភាគីទាំងពីរនឹងអភិវឌ្ឍកាន់តែមានប្រសិទ្ធភាព និងជាក់ស្តែងនាពេលខាងមុខ។ ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Sandeep Arya បានផ្ញើសារអបអរសាទរក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងបានអះអាងថា ថ្នាក់ដឹកនាំជាន់ខ្ពស់ឥណ្ឌាតែងតែមានមនោសញ្ចេតនាល្អចំពោះប្រទេស និងកងទ័ពប្រជាជនវៀតណាម ជានិច្ចកាលផ្តល់អាទិភាពក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម៕

បកប្រែដោយ Duy Hoan