ក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា ទំនាក់ទំនងពិសេសរវាងវៀតណាម និងគុយបា ត្រូវបានកសាងឡើងដោយលោកប្រធានហូជីមិញ និងលោកប្រធាន ហ្វីឌែល កាស្ត្រូ ហើយជានិច្ចកាលទទួលបានការគោរព ពូនជ្រំ អភិវឌ្ឍ ពីថ្នាក់ដឹកនាំបក្ស រដ្ឋ  ប្រជាជន គ្រាប់ជំនាន់ក៏ដូចជាកងទ័ពនៃប្រទេសទាំងពីរគោរព  និងក្លាយជាទំនាក់ទំនងគំរូ ជានិមិត្តរូបនៃសម័យកាល។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ទទួលជួបលោក René Antonio Mesa Villafana រដ្ឋមន្ត្រីក្រសួងសំណង់គុយបា

ប្រជាជន និងកម្មាភិបាល នៃកងទ័ពប្រជាជនវៀតណាម មិនដែលភ្លេចនូវការឧបត្ថម្ភ និងជំនួយដ៏មានតម្លៃបំផុតទាំងខាងស្មារតី និងសម្ភារៈរបស់បក្ស រដ្ឋ ប្រជាជន និងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា ក្នុងដំណាក់កាលដ៏លំបាកបំផុតនៃការតស៊ូរំដោះជាតិ ក៏ដូចជាក្នុងបុព្វហេតុកសាងប្រទេសវៀតណាមនាបច្ចុប្បន្ននេះ ហើយជានិច្ចកាលអប់រំជំនាន់ក្រោយ ដើម្បីរក្សា និងជម្រុញចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ចែករំលែកជាមួយការលំបាក និងបញ្ហាប្រឈមដែលប្រជាជនគុយបាកំពុងជួបប្រទះដោយសារឥទ្ធិពលនៃការឡោមព័ទ្ធ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ក៏ដូចជាឧប្បត្តិហេតុជាបន្តបន្ទាប់ និងគ្រោះធម្មជាតិនោះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា បក្ស រដ្ឋ ប្រជាជន និងក្រសួងការពារប្រទេស វៀតណាមតែងតែត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រគុយបាអស់ពីសមត្ថភាព។

លោករដ្ឋមន្ត្រី Phan Van Giang បានអះអាងថា ក្នុងបរិបទនៃទំនាក់ទំនងល្អរវាងវៀតណាម និងគុយបា ទំនាក់ទំនងលើវិស័យការពារជាតិនៃប្រទេសទាំងពីរបន្តត្រូវបានពង្រឹង និងពង្រីក ក្លាយជាសសរស្តម្ភ និងជាគំរូដើម្បីជំរុញវិស័យសហប្រតិបត្តិការផ្សេងៗ។

ទាក់ទិននឹងកិច្ចសហប្រតិបត្តិការលើវិស័យសំណង់ លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះតួនាទី បទពិសោធន៍ និងឧត្តមភាពរបស់គុយបាក្នុងវិស័យនេះ។ គម្រោងសាងសង់ដែលគុយបាផ្តល់ឲ្យវៀតណាមក្នុងអំឡុងសង្គ្រាមតស៊ូប្រឆាំងនឹងចក្រពត្តិអាមេរិកនៅតែត្រូវបានប្រើប្រាស់ និងលើកកម្ពស់លទ្ធផលល្អ។ លោករដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងស្មារតីទទួលខុសត្រូវរបស់អ្នកជំនាញគុយបាក្នុងគម្រោងផ្លូវ Truong Son Dong ដែលគុយបាជាទីប្រឹក្សាត្រួតពិនិត្យ កំពុងអនុវត្តនៅវៀតណាម។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោករដ្ឋមន្ត្រីក្រសួងសំណង់គុយបា ថតរូបជាមួយប្រតិភូ

ក្នុងជំនួបនេះដែរ លោក René Antonio Mesa Villafana បានចូលរួម​រំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong និងចាត់​ទុក​ថា នេះគឺជាការបាត់បង់ដ៏ធំធេង ហើយជឿជាក់ថា វៀតណាមនឹងពុះពារក្នុងពេលឆាប់ៗនេះ ដើម្បីបន្តការអភិវឌ្ឍប្រទេស។

លោករដ្ឋមន្ត្រីក្រសួងសំណង់គុយបាបានសម្តែងនូវបំណងចង់សហការជាមួយក្រសួងការពារប្រទេសវៀតណាម ដើម្បីពិភាក្សាអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការនាពេលថ្មីៗនេះ និងស្វែងរកខ្លឹមសារសហប្រតិបត្តិការថ្មីក្នុងវិស័យសំណង់ដែលភាគីទាំងពីរ មានតម្រូវការនិងមានសក្តានុពល។ លោក René Antonio Mesa Villafana បានថ្លែងអំណរគុណចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងសកម្ម និងមានប្រសិទ្ធភាពរបស់ក្រសួងការពារប្រទេសវៀតណាម អាស្រ័យលើនោះ ភាគីទាំងពីរមានឱកាសចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យសំណង់ និងសង្ឃឹមថានឹងបន្តទទួលបានការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយក្រសួងការពារប្រទេសវៀតណាម នាពេលខាងមុខ៕

បកប្រែដោយ Duy Hoan