ក្នុងជំនួបនេះ លោកវរសេនីយ៍ឯក Nguyen Dinh Giang បានឲ្យដឹងថា ក្រុមបេសកកម្មនាវាក្ដោងលេខ២៨៦ - Le Quy Don មានដំណើរទៅបង្វឹកបង្ហាត់អំពីការធ្វើដំណើរក្នុងរយៈចម្ងាយឆ្ងាយតាមផ្លូវសមុទ្រចំនួន៤ និងផ្លាស់ប្តូរជាមួយកងទ័ពជើងទឹកនៃបណ្ដាប្រទេសផ្សេងទៀត៖ ឥណ្ឌូនេស៊ី ថៃ សិង្ហបុរី ហ្វីលីពីន កម្ពុជា និងប្រ៊ុយណេ។ នេះជាលើកទី២ ហើយដែលនាវាក្ដោងលេខ២៨៦ - Le Quy Don បានបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ី និងជាលើកទី១ នៅ Surabaya។ ដំណើរទស្សនកិច្ចលើកនេះ បានបង្ហាញយ៉ាងរស់រវើកនូវកិច្ចសហប្រតិបត្តិការមិត្តភាពរវាងកងទ័ពជើងទឹកទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោកវរសេនីយ៍ឯក Nguyen Dinh Giang និងលោកឧត្តមនាវីត្រី Supardi បានពិភាក្សាអំពីភារកិច្ច ទម្រង់បណ្តុះបណ្តាល ការស្រាវជ្រាវវិទ្យាសាស្ត្រ និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃបណ្ឌិតសភាកងទ័ពជើងទឹករបស់ប្រទេសនីមួយៗ។ ភាគីទាំងពីរបានវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់នាវាក្ដោងលេខ២៨៦ - Le Quy Don គឺជាឱកាសសម្រាប់បណ្ឌិតសភាកងទ័ពជើងទឹកនៃប្រទេសទាំងពីរជួបប្រាស្រ័យ ផ្លាស់ប្តូរ ពិភាក្សា និងស្វែងយល់ពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាល និងបង្វឹកបង្ហាត់សិក្ខាកាម។ ក្នុងឱកាសនេះ សិក្ខាកាមរបស់កងទ័ពជើងទឹកនៃប្រទេសទាំងពីរបានចូលរួមប្រកួតកីឡាមិត្តភាពបាល់ទះ។

*នារសៀលថ្ងៃដដែល ក្រុមបេសកកម្មនៃនាវាក្ដោងលេខ២៨៦ - Le Quy Don បានទៅទស្សនានាវាក្ដោង Bima Suci (កងទ័ពជើងទឹកឥណ្ឌូនេស៊ី)។

*ក្នុងដំណើរការពីកំពង់ផែយោធា Nha Trang ទៅកាន់ Surabaya សិក្ខាកាមដែលកំពុងសិក្សានៅឆ្នាំចុងក្រោយ (វគ្គទី៦៥) នៃបណ្ឌិតសភាកងទ័ពជើងទឹកវៀតណាម បានរៀបចំការបង្វឹកបង្ហាត់អំពីការធ្វើដំណើរក្នុងរយៈចម្ងាយឆ្ងាយតាមផ្លូវសមុទ្រ ដោយផ្តោតលើមុខជំនាញមួយចំនួនដូចជា៖ នាវាចរណ៍ ព័ត៌មាន អេឡិចត្រូនិច កងឆ្មាំសមុទ្រ វិទ្យាសាស្ត្រសង្គម និងមនុស្សធម៌ យុទ្ធសាស្ត្រ យោធា និងកីឡា...៕

បកប្រែដោយ Thuy Anh