លោកវរសេនីយ៍ឯក Nguyen Viet Anh នាយរងសេនាធិការតំបន់លេខ២ កងទ័ពជើងទឹក ប្រធានក្រុមបេសកកម្មកងទ័ពជើងទឹកវៀតណាម និងលោកវរសេនីយ៍ឯក Lukman Kharis នាយទាហានសេនាធិការជាន់ខ្ពស់ទទួលបន្ទុកការហាត់សម កងទ័ពជើងទឹកឥណ្ឌូនេស៊ី ប្រធានក្រុមបេសកកម្មកងទ័ពជើងទឹកឥណ្ឌូនេស៊ីធ្វើជាអធិបតីក្នុងកិច្ចប្រជុំ។

leftcenterrightdel
ប្រតិភូនៅក្នុងកិច្ចប្រជុំ

ថ្លែងមតិក្នុងកិច្ចប្រជុំ លោកវរសេនីយ៍ឯក Nguyen Viet Anh បានសង្កត់ធ្ងន់ថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងវៀតណាម និងឥណ្ឌូនេស៊ីត្រូវបានពង្រឹង និងអភិវឌ្ឍន៍ជាបន្តបន្ទាប់នៅពេលកន្លងមក។ ក្នុងនោះ ទំនាក់ទំនងសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពជើងទឹកនៃប្រទេសទាំងពីរត្រូវបានប្រទេសទាំងពីរជំរុញឲ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែង ហើយសម្រេចបាននូវលទ្ធផលល្អជាច្រើន រួមទាំងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីនីតិវិធីសម្រាប់ការបង្វឹកបង្ហាត់រួមគ្នារវាងកងទ័ពជើងទឹកទាំងពីរនៅឆ្នាំ២០២១ និងរៀបចំការបង្វឹកបង្ហាត់រួមគ្នាលើកទី១ នៅឆ្នាំ២០២២។ ការបង្វឹកបង្ហាត់រួមគ្នាលើកទី២ នៅឆ្នាំ២០២៤ រវាងកងទ័ពជើងទឹកទាំងពីរនឹងជាយន្តការសហប្រតិបត្តិការដ៏សំខាន់ និងមានអត្ថន័យ រួមចំណែកលើកកម្ពស់ការយល់ដឹង ការជឿទុកចិត្តគ្នាទៅវិញទៅមក និងសមត្ថភាពសហការរវាងកងទ័ពជើងទឹកទាំងពីរក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខដែលមិនមែនជាប្រពៃណីនៅសមុទ្រ តាមរយៈនោះ រួមចំណែកដល់ការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងសហប្រតិបត្តិការរវាងកងទ័ពជើងទឹកទាំងពីរ ក៏ដូចជាការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។

ក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានពិភាក្សា និងឯកភាពលើខ្លឹមសារនៃកម្មវិធី និងផ្នែកហ្វឹកហាត់នៅសមុទ្រ ការធានាសុវត្ថិភាព និងបញ្ហាពាក់ព័ន្ធផ្សេងៗទៀតដើម្បីត្រៀមរៀបចំឲ្យការបង្វឹកបង្ហាត់រួមលើកទី២ ឆ្នាំ២០២៤ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែសីហាខាងមុខ៕

បកប្រែដោយ Thanh Cong