កិច្ចប្រជុំរវាងយោធភូមិភាគទី២ ជាមួយបណ្តាអង្គភាពយោធានៃខេត្តទាំង ៨ នៅភាគខាងជើងនៃប្រទេសឡាវ
កប.អនឡាញ - នារសៀលថ្ងៃទី ៨ កក្កដា នៅទីក្រុង Viet Tri ខេត្ត Phu Tho បញ្ជាការដ្ឋានយោធភូមិភាគទី ២ បានរៀបចំសន្និសីទរវាងយោធភូមិភាគទី២ (ក្រសួងការពារប្រទេសវៀតណាម) ជាមួយកងពលធំលេខ ២ កងពលធំលេខ ៣ សាលាពលទាហានលេខ១ រួមទាំងបញ្ជាការដ្ឋានយោធាខេត្តទាំង៨ នៅភាគខាងជើងនៃប្រទេសឡាវ។
លោកឧត្តមសេនីយ៍ទោ Pham Hong Chuong មេបញ្ជាការយោធភូមិភាគទី២ និងលោកឧត្តមសេនីយ៍ត្រី Xayyavong Xaynamthilath មេបញ្ជាការយោធានៃកងពលធំលេខ៣ ប្រធានគណៈប្រតិភូនៃបណ្តាអង្គភាពនៅភាគខាងជើងនៃប្រទេសឡាវ បានអញ្ជើញជាសហប្រធាននៃកិច្ចប្រជុំ។ អញ្ជើញចូលរួមកិច្ចប្រជុំមានតំណាងក្រសួងការពារប្រទេស; លោកឧត្តមសេនីយ៍ត្រី Dinh Manh Phac មេបញ្ជាការរងយោធភូមិភាគទី២; ប្រធានស្ថាប័ន និងអង្គភាពចំណុះយោធភូមិភាគ ២។
ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពសន្តិសុខនយោបាយ និងសេដ្ឋកិច្ចក្នុងពិភពលោក តំបន់និងនៅប្រទេសឡាវ និងប្រទេសវៀតណាម។ លោកឧត្តមសេនីយត្រី Dinh Manh Phac បានឲ្យដឹងថា ចាប់ពីឆ្នាំ២០២៣ រហូតមកដល់បច្ចុប្បន្ន បញ្ជាការដ្ឋានយោធភូមិភាគទី ២ និងអង្គភាពពាក់ព័ន្ធបានរៀបចំដំណើរទស្សនកិច្ចចំនួន ១២ ដោយមាននាយទាហានចំនួន ៩១ នាក់ទៅទស្សនកិច្ចការងារនៅអង្គភាពមួយចំនួននៃកងទ័ពប្រជាជនឡាវ។ បញ្ជាការដ្ឋានយោធភូមិភាគបានបញ្ជាឲ្យបញ្ជាការដ្ឋានយោធភូមិភាគខេត្ត និងកងការពារព្រំដែនខេត្តចំនួន២ គឺខេត្ត Dien Bien និងខេត្ត Son La សម្របសម្រួលជាប្រចាំជាមួយកម្លាំងសន្តិសុខការពារព្រំដែន ដើម្បីពង្រឹងការគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់នូវស្ថានភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅតាមព្រំដែន រក្សាយ៉ាងតឹងរ៉ឹងបទប្បញ្ញត្តិគ្រប់គ្រងព្រំដែន រួមចំណែកកសាងព្រំដែនវៀតណាម-ឡាវប្រកបដោយសន្តិភាព មិត្តភាព ស្ថិរភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។
បញ្ជាការដ្ឋានយោធភូមិភាគទី២ និងអង្គភាពពាក់ព័ន្ធមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងមានការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងការបណ្តុះបណ្តាលផ្នែកស៊ីវិល ការបណ្តុះបណ្តាលជំនាញយោធា និងការបណ្តុះបណ្តាលភាសាវៀតណាម និងភាសាឡាវ។
|
|
លោកឧត្តមសេនីយ៍ត្រី Dinh Manh Phac និងលោកឧត្តមសេនីយ៍ត្រី Xayyavong Xaynamthilath ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា |
យោងតាមលោកឧត្តមសេនីយ៍ត្រី Xayyavong Xaynamthilath ឲ្យដឹងថា ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរបស់បណ្តាអង្គភាពកងទ័ពនៃខេត្តភាគខាងជើងឡាវ និងយោធភូមិភាគទី ២ បាននាំមកនូវលទ្ធផលជាក់ស្តែងតាមរយៈការងារជាក់លាក់ប្រកបដោយប្រសិទ្ធភាព។ អង្គភាពនានានៃយោធភូមិភាគទី ២ បានធ្វើកិច្ចការដ៏មានអត្ថន័យជាច្រើន។ ដោយហេតុនេះកសាងចំណងមិត្តភាពរវាងកងទ័ពប្រជាជនឡាវ និងកងទ័ពប្រជាជនវៀតណាម និងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ កាន់តែរីកចម្រើនយ៉ាងខ្លាំងក្លាថែមទៀត។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោយកំណត់នូវភារកិច្ចចំនួន ៩ ដែលចាំបាច់ត្រូវជំរុញ និងអនុវត្តនាពេលខាងមុខ។
គួរំលឹកថា គណៈប្រតិភូកងទ័ពឡាវ រួមជាមួយថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធភូមិភាគទី ២ បានអញ្ជើញអុជធូប និងដាក់កម្រងផ្កានៅទីស្ការៈបូជាលោកប្រធានហូជីមិញក្នុងបរិវេណយោធភូមិភាគទី២៕
បកប្រែដោយ Duy Hoan