សកម្មភាពចលនាមហាជនបានចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០២២ នៅពេលដែលក្រុមវិស្វកម្មលេខ១ ត្រូវបានដាក់ពង្រាយនៅតំបន់ Abyei ហើយរហូតមកដល់ពេលនេះ ប្រជាជននៅទីនេះបានទទួលស្គាល់ថា វៀតណាមគឺជាអង្គការសហប្រជាជាតិដែលមានទឹកចិត្តសម្បុរស។

ចាប់តាំងពីក្រុមវិស្វកម្មលេខ១ ទៅកាន់ Abyei ការងារចលនាមហាជនត្រូវបានអនុវត្តយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពតាមរយៈមានសកម្មភាពជាក់ស្តែង និងសំណង់ស៊ីវិល។ នៅទីនេះ កម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិរបស់វៀតណាមបានជួយសហគមន៍មូលដ្ឋានសាងសង់ ជួសជុលផ្លូវ សាលារៀន ថ្នាក់រៀន តុ និងកៅអីសម្រាប់សិស្ស ហើយខួងអណ្តូងទឹក និងប្រគល់ទូកជូនប្រជាជន។

នៅប្រទេសវៀតណាម កិច្ចការពោលខាងលើមិនពិបាកសម្រាប់អង្គភាពក្នុងកងទ័ពនោះទេ ប៉ុន្តែនៅ Abyei ទាំងនេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់ ដើម្បីជួយជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង។ ជម្លោះប្រដាប់អាវុធនៅស៊ូដង់ និងស៊ូដង់ខាងត្បូងបានប្រព្រឹត្តទៅអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ដោយរុញច្រានជនភៀសខ្លួនទៅកាន់តំបន់ Abyei ជាកន្លែងដែលក៏មានជម្លោះជាតិសាសន៍ និងជម្លោះប្រដាប់អាវុធផងដែរ។ ដូច្នេះហើយ សម្រាប់ប្រជាជននៅមូលដ្ឋានការមានផ្ទះបែបបុរាណ ដើម្បីអាចមានជម្រកត្រឹមត្រូវ ទោះបីជាមិនមានរបស់របរនៅខាងក្នុងក៏ដោយ គឺមានតម្លៃពេកហើយ។ ពួកគេមានក្តីសុបិនអំពីជីវភាពរស់នៅដោយស្ថិរភាព ហើយក្មេងៗអាចទៅសាលារៀន ប៉ុន្តែជម្លោះប្រដាប់អាវុធ និងអាកាសធាតុដ៏អាក្រក់អាចបណ្តាលឲ្យផ្ទះឆេះ ឬលិចលង់ក្នុងទឹកជំនន់។ ដោយសារជម្លោះនិងភាពក្រីក្រនៅ Abyei ការទិញបានសម្ភារៈសម្រាប់សាងសង់ថ្នាក់រៀន សាងសង់ផ្ទះ ជួសជុលតុ និងកៅអី ទូក... គឺជាបញ្ហាប្រឈមមួយ។ ឧទាហរណ៍ បើសត្វពពែមួយក្បាលមានតម្លៃ ៣០ ដុល្លារ តែបាវស៊ីម៉ងត៍មួយមានតម្លៃ ៣៥ ដុល្លារ។ តាមពិត ការមានលុយគឺមិនមានន័យអាចទិញសម្ភារៈដើម្បីសាងសង់នៅក្នុងតំបន់ដែលពោរពេញទៅដោយអស្ថិរភាពដូច Abyei ឡើយ។ ប៉ុន្តែ ជំនួយរបស់កម្លាំង "មួកខៀវ" របស់វៀតណាម បានធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជននៅទីនេះកាន់តែប្រសើរឡើង។

leftcenterrightdel
វៀតណាមជាអង្គការសហប្រជាជាតិដែលមានទឹកចិត្តសម្បុរស!

ការជិតស្និទ្ធជាមួយប្រជាជន ការយល់ចិត្តប្រជាជន ការជួយប្រជាជនយ៉ាងសកម្ម ធ្វើឲ្យប្រជាជនស្រឡាញ់មិនខាន។ ដូច្នេះ ភាសាវៀតណាមកំពុងជាភាសាពេញនិយមជាបណ្តើរៗនៅ Abyei។ ជុំវិញតំបន់ដែលក្រុមវិស្វកម្មលេខ១ វៀតណាមឈរជើង អ្នកអាចឮបានសំឡេងកុមារច្រៀងបទចម្រៀងវៀតណាម ឬប្រទះឃើញអ្នកលក់និយាយភាសាវៀតណាមដើម្បីលក់បន្លែ។ ទាំងអស់នោះគឺជាលទ្ធផលនៃការជួបជុំ និងផ្លាស់ប្តូរជាមួយប្រជាជនរបស់នាយទាហាន “មួកខៀវ” របស់ក្រុមវិស្វកម្មលេខ១ បន្ទាប់មកគឺក្រុមវិស្វកម្មលេខ២  និងក្រុមការងារនៅស្ថានបេសកកម្មសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំតំបន់ Abyei (UNISFA)។ ការបង្រៀនប្រយោគសាមញ្ញបំផុត និងងាយយល់សម្រាប់អ្នកលក់នៅទីនេះ  ដើម្បីពួកគេអាចផ្លាស់ប្ដូរជាមួយនាយទាហានវៀតណាមនៅពេលទិញ លក់ មានអត្ថន័យជាក់ស្តែង។ រាល់ពេលជួបនាយទាហានវៀតណាម ប្រជាជននៅទីនេះស្វាគមន៍យ៉ាងកក់ក្តៅដោយស្នាមញញឹម និងកាយវិការរួសរាយរាក់ទាក់ដូចជាមិត្តភក្តិជិតស្និទ្ធ និងសាច់ញាតិរបស់ពួកគេ។

ពេលឮដំណឹងថា ក្រុមបេសកកម្មអន្តរស្ថាប័នវៀតណាមមកបំពេញទស្សនកិច្ចនៅតំបន់ Abyei ដើម្បីចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅទីក្រុង Abyei ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Pham Truong Son អនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម (ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៣ ខែមិថុនា) ប្រជាជននៅទីនេះរំភើបរីករាយក្នុងចិត្តណាស់។ នៅសាលាមត្តេយ្យ Abyei - កុមារភាគច្រើនជាកុមារកំព្រា - មុនពេលក្រុមបេសកកម្មទៅសួរសុខទុក្ខ ប្រជាជននិងសិស្ស បានប្រមូលផ្តុំគ្នា ហើយតម្រៀបជាពីរជួរវែងៗពីផ្លូវធំទៅក្លោងទ្វារសាលា។ ប្រជាជននៅទីនេះបានឲ្យដឹងថា "មានក្រុម និងបុគ្គលជាច្រើនដែលមកទស្សនកិច្ចនៅមូលដ្ឋាន និងសាលារៀននេះ ប៉ុន្តែនេះគឺជាលើកទីមួយហើយដែលពួកយើងបានរៀបចំការស្វាគមន៍យ៉ាងឱឡារិក ព្រោះក្រុមបេសកកម្មវៀតណាមគឺជាមិត្តភ័ក្តិ និងបងប្អូនរបស់យើង"។ សាកលវិទ្យាធិការនៃសាលាមត្តេយ្យ Abyei បានបញ្ជាក់ថា "នៅទីនេះ អង្គការសហប្រជាជាតិគឺ UNISFA ហើយវៀតណាមគឺជាអង្គការសហប្រជាជាតិ ដែលមានទឹកចិត្តសម្បុរស"។

នៅពេលដែលប្រជាជន Abyei ពិតជាស្រឡាញ់កងទ័ពលោកអ៊ំ ហូ ហើយយល់ពីមេត្តា ករុណារបស់កងទ័ព "មួកខៀវ" របស់វៀតណាម តាមរយៈសកម្មភាពជាក់លាក់។ នោះគឺជាប្រសិទ្ធភាពជាក់ស្តែងនៃការងារចលនាមហាជននៅតំបន់ដែលមានការលំបាកជាច្រើន ហើយឆ្ងាយពីមាតុភូមិ និងសាច់ញាតិ៕

បកប្រែដោយ Thuy Anh