វគ្គហ្វឹកហ្វឺននេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ខែកក្កដា ដល់ថ្ងៃទី ២ ខែសីហា ដោយមានការចូលរួមពីសិក្ខាកាមមកពីប្រទេសឥណ្ឌូនេស៊ី ម៉ុងហ្គោលី ថៃ ស្រីលង្កា និងវៀតណាម។

leftcenterrightdel
ប្រតិភូទាំង​ឡាយ​ថតរូប​ជុំជាមួយ​គ្នា

ក្នុងសុន្ទរកថាបើកវគ្គ លោកឧត្តមសេនីយ៍ត្រី Pham Manh Thang ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាមបានមានប្រសាសន៍ថា វគ្គហ្វឹកហ្វឺនក្នុងគោលបំណងបណ្តុះបណ្តាលគ្រូបង្រៀនក្នុងស្រុក និងបណ្តាប្រទេសជាដៃគូ GPOI អំពីខ្លឹមសារ នៃអ្នកសង្កេតការណ៍យោធារបស់អង្គការសហប្រជាជាតិក្នុងប្រតិបត្តិការរក្សាសន្តិភាព។ វគ្គហ្វឹកហ្វឺននេះក៏ផ្តល់ចំណេះដឹង និងជំនាញជាមូលដ្ឋានសម្រាប់មន្ត្រីដែលនឹងត្រូវបានចាត់បញ្ជូនទៅបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិក្នុងនាមជាអ្នកសង្កេតការណ៍យោធា និងសម្រាប់បុគ្គលដែលចូលរួមក្នុងវិស័យអភិរក្សសន្តិភាពរបស់អង្គការសហប្រជាជាតិ។

leftcenterrightdel
ប្រតិភូអញ្ជើញ​ចូលរួម​វគ្គហ្វឹកហ្វឺន

យោងតាមលោក Bengt Folkesson ប្រធានក្រុមបង្រៀន GPOI ឲ្យដឹងថា កម្មវិធីបង្រៀនរបស់ GPOI ត្រូវបានធ្វើបច្ចុប្បន្នភាពជាប្រចាំ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមដែលកើនឡើងឥតឈប់ឈរនៅក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ វគ្គហ្វឹកហ្វឺននៅវៀតណាមលើកនេះគឺជាឱកាសដ៏សំខាន់សម្រាប់គ្រូបង្រៀន និងសិក្ខាកាម រួមចំណែកផ្លាស់ប្តូរការសន្យារបស់ប្រទេស និងអង្គការនានា ដើម្បីចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិឲ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាព៕

បកប្រែដោយ Thanh Cong