ក្នុងរយៈពេល ៣ ថ្ងៃនៅប្រទេសឥណ្ឌូនេស៊ី ក្រុមបេសកកម្មនៃនាវាក្ដោងលេខ២៨៦ - Le Quy Don បានចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំទីក្រុង Surabaya កងនាវាចម្បាំងលេខ២ (កងទ័ពជើងទឹកឥណ្ឌូនេស៊ី) មូលដ្ឋានទ័ពជើងទឹក Surabaya ទៅទស្សនានិងចូលរួមការប្រកួតកីឡាមិត្តភាពជាមួយបណ្ឌិតសភាកងទ័ពជើងទឹកឥណ្ឌូនេស៊ី ទស្សនានាវាក្ដោង Bima Suci រៀបចំពិធីជប់លៀង…

leftcenterrightdel
ក្រុមបេសកកម្មចាកចេញពីប្រទេសឥណ្ឌូណេស៊ី

លោកវរសេនីយ៍ឯក Muhammed Taufik មេបញ្ជាការរងមូលដ្ឋានទ័ពជើងទឹក Surabaya បានអបអរសាទរលោកវរសេនីយ៍ឯក Nguyen Dinh Giang និងក្រុមបេសកកម្មនាវាក្ដោងលេខ២៨៦ - Le Quy Don ដែលបានបញ្ចប់ដំណើរទស្សនកិច្ចប្រកបដោយជោគជ័យ ហើយសម្តែងការជឿជាក់ថា ក្រុមបេសកកម្មមានចំណាប់អារម្មណ៍ល្អអំពីទឹកដី មនុស្ស កងទ័ព និងកងទ័ពជើងទឹកឥណ្ឌូនេស៊ី។

ដោយថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅរបស់កងទ័ពជើងទឹកឥណ្ឌូនេស៊ី លោកវរសេនីយ៍ឯក Nguyen Dinh Giang បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនិងផ្លាស់ប្តូរបានប្រព្រឹត្តទៅដោយជោគជ័យ រួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ ការយោគយល់ និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងទ័ពប្រជាជនវៀតណាម កងទ័ពជើងទឹកប្រជាជនវៀតណាម ជាមួយកងទ័ព និងកងទ័ពជើងទឹកឥណ្ឌូនេស៊ី។

តាមគម្រោង នាវាក្ដោងលេខ២៨៦ - Le Quy Don នឹងចូលចតនៅកំពង់ផែ Muara (ប្រ៊ុយណេ) នៅព្រឹកថ្ងៃទី ២៩ ខែកក្កដា ដោយចាប់ផ្តើមដំណើរទស្សនកិច្ច និងផ្លាស់ប្តូរជាមួយកងទ័ពជើងទឹករបស់ប្រទេសនេះ៕

បកប្រែដោយ Thuy Anh