នៅក្នុងកិច្ចសន្ទនានេះ ប្រធានគណៈប្រតិភូទាំងពីរបានអះអាងនូវសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងហ្វីលីពីននិងវៀតណាម។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដែលសម្រេចបានចាប់តាំងពីកិច្ចសន្ទនាលើកទី ៥ ឆ្នាំ២០២៣ លើវិស័យជាច្រើនដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់; ការរក្សាយន្តការពិគ្រោះយោបល់ និងកិច្ចសន្ទនា; ការផ្លាស់ប្តូរព័ត៌មាន; កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល; ការសម្របសម្រួលនិងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី និងយន្តការពហុភាគីដែលដឹកនាំដោយអាស៊ាន។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោកឧត្តមសេនីយ៍ទោ Irineo Cruz Espino និងប្រតិភូចូលរួមកិច្ចសន្ទនា

វៀតណាមវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងអនុវត្តច្បាប់នៅដែនសមុទ្រនៃប្រទេសទាំងពីរក្នុងការសម្របសម្រួលរក្សាសន្តិសុខក្នុងដែនសមុទ្រជាប់ព្រំដែន និងដោះស្រាយឧប្បត្តិហេតុប្រកបដោយប្រសិទ្ធភាព។ ព្រមទាំង វៀតណាមស្វាគមន៍ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិនាវាចរណ៍រវាងកងឆ្មាំសមុទ្រនៃប្រទេសទាំងពីរកាលពីខែមករា ឆ្នាំ២០២៤ ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់លោក Ferdinand Marcos Jr ប្រធានាធិបតីហ្វីលីពីន។

ហ្វីលីពីនក៏គាំទ្រកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងទៀតដែលមានការប៉ះពាល់វិជ្ជាមានលើទំនាក់ទំនងទ្វេភាគី រួមមានកិច្ច​សហប្រតិបត្តិការភុស្ដភានិងការពារជាតិ ជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ (HADR) ពេទ្យយោធា និងសន្តិសុខតាមអ៊ីនធឺណិត និងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ អំពីស្ថានភាពពិភពលោក និងតំបន់ដែលមានការយកចិត្តទុកដាក់គ្នា ភាគីទាំងពីរបានអះអាងថា សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរួមគឺជាផលប្រយោជន៍របស់ប្រទេសទាំងអស់ក្នុងពិភពលោក។ ភាគីទាំងពីរសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងរួមដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹង និងពង្រីកសាមគ្គីភាព និងតួនាទីមជ្ឈភាពរបស់អាស៊ានក្នុងនិម្មាបនកម្មសន្តិសុខក្នុងតំបន់។ ភាគីទាំងពីរបានឯកភាពថា សន្តិសុខនិងសុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើត គឺជាផលប្រយោជន៍រួមរបស់តំបន់ និងពិភពលោក។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការជំរុញការប្តេជ្ញាចិត្ត និងអនុវត្តយ៉ាងពេញលេញនូវសេចក្តីថ្លែងការស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងជំរុញការបញ្ចប់ការចរចា និងចុះហត្ថលេខាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ឲ្យមានប្រសិទ្ធភាព និងស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)។

នាពេលខាងមុខ ភាគីទាំងពីរបានអះអាងថានឹងបន្តខិតខំប្រឹងប្រែងធ្វើឱ្យកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាព ដោយផ្តោតសំខាន់លើការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់; ជំរុញការពិគ្រោះយោបល់ និងកិច្ចសន្ទនាប្រកបដោយប្រសិទ្ធភាព រួមទាំងកិច្ចសន្ទនាគោលនយោបាយការពារជាតិ ដើម្បីផ្លាស់ប្តូរនិងដាក់ចេញផែនការសហប្រតិបត្តិការនាពេលអនាគត។ ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ តាមរយៈដំណើរទស្សនកិច្ចការងារ រក្សាការផ្លាស់ប្តូរព័ត៌មាននិងការបណ្តុះបណ្តាល។ បង្កើនកិច្ចសហប្រតិបត្តិការនៅដែនសមុទ្រ; សង្គ្រោះគ្រោះមហន្ដរាយ ការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ ការទប់ស្កាត់ឧក្រិដ្ឋកម្មនិងការដោះស្រាយបញ្ហាប្រឈមសន្តិសុខមិនប្រពៃណី ...

វៀតណាមសង្ឃឹមថា ថ្នាក់ដឹកនាំនៃក្រសួងការពារជាតិហ្វីលីពីននឹងគាំទ្រព្រឹត្តិការណ៍ដែលរៀបចំឡើងដោយវៀតណាម ជាពិសេសសកម្មភាពរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមលើកទី ២ ព្រមទាំងវៀតណាមមានបំណងថា អង្គភាពអាជីវកម្មហ្វីលីពីននឹងចូលរួមពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមលើកទី២។

នៅចុងបញ្ចប់នៃកិច្ចសន្ទនា ប្រធានគណៈប្រតិភូទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសន្ទនាគោលនយោបាយការ ពារជាតិវៀតណាម-ហ្វីលីពីនលើកទី ៦៕

បកប្រែដោយ Pham Diep