លោករដ្ឋមន្ត្រី Phan Van Giang បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រី Sébastien Lecornu មានសារៈសំខាន់ណាស់ រួមចំណែកពង្រឹងថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី និងជាសក្ខីភាពនៃស្មារតីទុកអតីតកាលនៅមួយអន្លើ និងឆ្ពោះទៅអនាគតដ៏ល្អ ដើម្បីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងប្រទេសទាំងពីរ និងប្រជាជាតិទាំងពីរ។ លោករដ្ឋមន្ត្រី Phan Van Giang បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយបារាំង។ យោងតាមលោករដ្ឋមន្ត្រី Phan Van Giang ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-បារាំង ក្នុងរយៈពេលកន្លងមក បានអភិវឌ្ឍយ៉ាងស៊ីជម្រៅ លើវិស័យជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ ដោយឈរលើសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមស្តីពីទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-បារាំង ដំណាក់កាល ២០១៨-២០២៨ និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-បារាំងវិសោធនកម្ម កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរទទួលបានលទ្ធផលជាវិជ្ជមានជាច្រើន។

leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang និងលោករដ្ឋមន្ត្រី Sébastien Lecornu

លោករដ្ឋមន្ត្រី Phan Van Giang បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដោយផ្តោតលើវិស័យដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាល ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ពេទ្យយោធា ឧស្សាហកម្មការពារជាតិ ការផ្លាស់ប្តូរយុទ្ធសាស្ត្រ ចែករំលែកការចងចាំអំពីប្រវត្តិសាស្ត្រ ការជំនះពុះពារផលវិបាកនៃសង្គ្រាម ការពិគ្រោះយោបល់ និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកា និងយន្តការពហុភាគី។ល។ លោករដ្ឋមន្ត្រី Phan Van Giang ក៏បានស្នើឲ្យភាគីទាំងពីរពិភាក្សាយ៉ាងសកម្មដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងនាពេលឆាប់ៗអំពីកម្មវិធីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-បារាំង ដំណាក់កាល ២០២៥-២០២៨។

leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang និងលោករដ្ឋមន្ត្រី Sébastien Lecornu រួមជាមួយប្រតិភូទាំងឡាយ

លោករដ្ឋមន្ត្រី Sébastien Lecornu បានសង្កត់ធ្ងន់លើសារៈសំខាន់នៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ លោករដ្ឋមន្ត្រី Sébastien Lecornu បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងការចែករំលែកការចងចាំអំពីប្រវត្តិសាស្ត្រ និងការជំនះពុះពារផលវិបាកនៃសង្គ្រាម រវាងប្រទេសទាំងពីរ។ លោករដ្ឋមន្ត្រី Sébastien Lecornu បានសម្តែងនូវបំណងចង់ឱ្យភាគីទាំងពីរបន្តខិតខំប្រឹងប្រែងដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឱ្យកាន់តែស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាព សមស្របនឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-បារាំង។ នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។

នៅចុងបញ្ចប់នៃកិច្ចពិភាក្សា លោករដ្ឋមន្ត្រី Phan Van Giang និងលោករដ្ឋមន្ត្រី Sébastien Lecornu បានចុះហត្ថលេខាលើលិខិតគោលបំណង ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-បារាំង។

* នាព្រឹកថ្ងៃដដែល នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួបសវនាការជាមួយលោកស្រី Patricia Miralles រដ្ឋលេខាធិការទទួលបន្ទុកអតីតយុទ្ធជន និងការចងចាំអំពីសង្គ្រាមនៃប្រទេសបារាំង។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោកស្រី Patricia Miralles

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតម្លៃថា ក្នុងរយៈពេលកន្លងមក ចាប់តាំងពីកិច្ចសន្ទនាយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-បារាំងលើកទី៣ (ខែធ្នូ ឆ្នាំ២០២៣) មកទល់បច្ចុប្បន្ននេះ ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិរវាងភាគីទាំងពីរត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ដោយឈរលើកម្មវិធីសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-បារាំងឆ្នាំ២០២៤ ស្របតាមទិសដៅអភិវឌ្ឍន៍នៃទំនាក់ទំនងការពារជាតិទ្វេភាគីដែលបានឯកភាពដោយថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរ។ នាពេលខាងមុខ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យភាគីទាំងពីរស្រាវជ្រាវ និងផ្តោតការយកចិត្តទុកដាក់លើការជំរុញកិច្ចសហប្រតិបត្តិការលើការចែករំលែកការចងចាំអំពីប្រវត្តិសាស្ត្រ និងការជំនះពុះពារផលវិបាកនៃសង្គ្រាម។

លោកស្រី Patricia Miralles បានចែករំលែកជាមួយលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អំពីខ្លឹមសារនៃកិច្ចសហប្រតិបត្តិការស្តីពីការចែករំលែកការចងចាំអំពីប្រវត្តិសាស្ត្រ និងការជំនះពុះពារលើផលវិបាកនៃសង្គ្រាម៕

បកប្រែដោយ Huyen Trang