ស្រុក Nam Po មានប្រជាជន ៩៦% ជាជនជាតិភាគតិច ដែលក្នុងនោះជាងពាក់កណ្តាលកាន់សាសនា (ភាគច្រើនជាជនជាតិ Mong)។ ភូមិសាស្រ្តស្រុកនេះមានទំហំធំ ហើយកម្រិតអប់រំរបស់ប្រជាជនមិនស្មើគ្នាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ កម្លាំងអរិភាពបានទាញយកផលប្រយោជន៍យ៉ាងច្រើនពីបញ្ហាលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ជាតិសាសន៍និងសាសនា ដើម្បីបំផ្លិចបំផ្លាញដោយប្រើល្បិចដ៏ពឹសពុលជាច្រើន។

គួរកត់សម្គាល់គឺការផ្សព្វផ្សាយសាសនាអាក្រក់ "Gie Sua" និង "Ba Co Do" ចូលទៅក្នុងតំបន់ជនជាតិ Mong ក្នុងគោលបំណងបំបែកការរួបរួម សាមគ្គីនៃប្រជាជាតិទាំងមូល។ ជាងនេះទៅទៀត នៅស្រុក Nam Po នៅតែមានក្រុមសាសនាចំនួន៩ ដែលមិនទាន់បានចុះឈ្មោះធ្វើសកម្មភាពប្រមូលផ្តុំសាសនាតាមបទបញ្ញត្តិទេ ប្រការនេះបង្កឲ្យមានភាពស្មុគស្មាញជាច្រើនទាក់ទងនឹងសន្តិសុខ និងសណ្តាប់ធ្នាប់។ ប្រឈមមុខនឹងស្ថានភាពនោះ នគរបាលខេត្ត Dien Bien បានដឹកនាំ និងណែនាំនគរបាលស្រុក Nam Po ធ្វើការអង្កេត និងរួមជាមួយនឹងអាជ្ញាធរមូលដ្ឋានបង្កើតគំរូ "ទីតាំងក្រុមសាសនាគ្រប់គ្រងដោយខ្លួនឯង លើសន្តិសុខ និងសណ្តាប់ធ្នាប់"។

leftcenterrightdel
នគរបាលស្រុក​ Nam Po ជួយប្រជាពលរដ្ឋ និងឃោសនាឱ្យប្រជាពលរដ្ឋកាន់សាសនា គោរពយ៉ាងម៉ឺងម៉ាត់នូវច្បាប់

មកដល់ភូមិ Lai Khoang (ឃុំ Na Hy ស្រុក Nam Po) ថ្ងៃនេះយើងនឹងងាយមើលឃើញនូវផ្ទះស្អាតៗ ផ្លូវធ្វើដំណើរស្រួល ក្មេងៗបានទៅរៀនយ៉ាងសប្បាយ... ដើម្បីទទួលបានលទ្ធផលដូចខាងលើ គឺមួយផ្នែកសំខាន់គឺមកពីគំរូនៃ "ទីតាំងក្រុមសាសនាគ្រប់គ្រងដោយខ្លួនឯងលើសន្តិសុខ និងសណ្តាប់ធ្នាប់" ។

ភូមិ Lai Khoang មានគ្រួសារចំនួន ៥៧ ដោយមាន ៣០៥ នាក់កាន់សាសនាប្រូតេស្តង់ ដែល ១០០% ជាជនជាតិ Mong ។ ចាប់តាំងពីដើមឆ្នាំ ២០២១ មក នគរបាលស្រុក Nam Po បានផ្តល់ប្រឹក្សាដល់គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន កំណត់យកទីតាំងក្រុមប្រូតេស្តង់នៅភូមិ Lai Khoang ដើម្បីដាក់ចេញនូវគំរូ "ទីតាំងក្រុមសាសនាគ្រប់គ្រងដោយខ្លួនឯង លើសន្តិសុខ និងសណ្តាប់ធ្នាប់" ជាការសាកល្បងដំបូងគេ។

ជាមួយគ្នានេះ បង្កើតក្រុមគ្រប់គ្រងដោយខ្លួនឯងលើសន្តិសុខ និងសណ្តាប់ធ្នាប់ នៅកន្លែងដែលមានសមាជិក៦នាក់ ដឹកនាំដោយប្រធានក្រុមសាសនា។ ក្រុមគ្រប់គ្រងដោយខ្លួនឯងណែនាំ និងរៀបចំឱ្យគ្រប់គ្រួសារទាំងអស់ឱ្យចុះឈ្មោះ និងសន្យាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយ និងសេចក្តីណែនាំរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ និងបទប្បញ្ញត្តិមូលដ្ឋានស្តីពីសកម្មភាពសាសនា និងការការពារបរិស្ថាន។ល។

លោក Giang A Mua ប្រធានក្រុមសាសនានៅភូមិ Lai Khoang បានឲ្យដឹងថា៖ “សមាជិកក្រុមពិតជាសកម្មណាស់ ពោលគឺទៅដល់គ្រប់ច្រកល្ហក គ្រប់ផ្ទះ ត្រួតពិនិត្យគ្រប់មុខសញ្ញា” ដើម្បីចលនាឱ្យបងប្អូនគោរពអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិនៃច្បាប់លើការធានាសន្តិសុខ និងសណ្តាប់ធ្នាប់ មិនស្តាប់ការលួងលោមញុះញង់របស់មនុស្សអាក្រក់ កុំធ្វើតាមសាសនាអាក្រក់ ចូលរួមទប់ស្កាត់និងប្រឆាំងបទល្មើសគ្រប់ប្រភេទ និងអំពើអាក្រក់សង្គម លុបបំបាត់ជំនឿ និងទំនៀមទម្លាប់ថយក្រោយហួសសម័យ។

ផ្តើមពីចំណុចភ្លឺរបស់ Lai Khoang រហូតមកដល់បច្ចុប្បន្ន គំរូនៃ "ក្រុមសាសនាគ្រប់គ្រងដោយខ្លួនឯងលើសន្តិសុខ និងសណ្តាប់ធ្នាប់" ត្រូវបានដាក់ពង្រាយដល់ក្រុមចំនួន ២១ នៅក្នុងចំនួន១៣ លើ១៥ឃុំ នៃស្រុក Nam Po ។ យោងតាមលោកវរសេនីយ៍ឯកបំរុង Tran Ich Chinh អនុប្រធាននគរបាលស្រុក Nam Po បានឲ្យដឹងថា ដើម្បីគំរូនេះអាចអនុវត្តបានដោយជោគជ័យនោះ បញ្ហាស្នូលគឺធ្វើយ៉ាងណាដើម្បីទទួលបានការយល់ព្រម និងការគាំទ្រពីក្រុមសាសនា។

ព្រោះក្នុងតំបន់កាន់សាសនានានានៅមូលដ្ឋាននោះក៏មានកន្លែងខ្លះមានទំនៀមទម្លាប់ មិនសមស្របនឹងជីវិតវប្បធម៌ថ្មី ដូច្នេះហើយ ដើម្បីឲ្យប្រជាជនជឿទុកចិត្ត និងធ្វើតាមគឺវាទាមទារអ្នកធ្វើការឃោសនាត្រូវតែយល់ជ្រាបពីទំនៀមទម្លាប់ គំនិត អារម្មណ៍ និងសេចក្តីប្រាថ្នានៃប្រជាជន។ ដូច្នេះតាមរយៈការរួមជាមួយបងប្អូនធ្វើការ កម្មាភិបាលបានឆ្លៀតពន្យល់យ៉ាងលម្អិតដល់ប្រជាពលរដ្ឋបានយល់ និងជឿជាក់ធ្វើតាម។

ក្រោយអនុវត្តរយៈពេល៣ឆ្នាំមក គំរូ “ក្រុមសាសនាគ្រប់គ្រងដោយខ្លួនឯងលើសន្តិសុខ សណ្តាប់ធ្នាប់” បានក្លាយទៅជាចំណុចភ្លឺស្វាងក្នុងការកសាងកម្លាំងនៅនឹងកន្លែងប្រមូលផ្តុំប្រជាជននៅតាមតំបន់សាសនាដើម្បីរួបរួមក្រោមការដឹកនាំ និងគ្រប់គ្រងរបស់​គណៈកម្មាធិការបក្ស  អាជ្ញាធរក្នុងតំបន់។ ក្រុមនេះពិតជាបានជួយដល់កម្លាំងមានមុខងារក្នុងការស្វែងរក និងដោះស្រាយការរំលោភច្បាប់ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។

លោក Nguyen Ngoc Son អនុលេខាប្រចាំការ គណៈកម្មាធិការបក្សស្រុក Nam Po បានអះអាងថា៖ “ចាប់តាំងពីការអនុវត្តមក គំរូ “ក្រុមសាសនាគ្រប់គ្រងដោយខ្លួនឯងលើសន្តិសុខ និងសណ្តាប់ធ្នាប់” បានរួមចំណែកផ្សព្វផ្សាយច្បាប់ ដើម្បីប្រជាជនបានយល់ដឹង និងគោរពយ៉ាងតឹងរឹងទៅតាមបទបញ្ញត្តិរបស់រដ្ឋស្តីពីសកម្មភាពសាសនា កសាងទំនាក់ទំនងជិតស្និទ្ធរវាងគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន និងរាល់សាសនា ដោយហេតុនេះ ដោះស្រាយបញ្ហាដែលកើតឡើងភ្លាមៗ ជួយរក្សាស្ថិរភាពសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងតំបន់”៕

បកប្រែដោយ Minh Trung