ដោយអនុវត្តផែនការរបស់គណៈកម្មាធិការបក្ស និងគណៈកម្មាធិការប្រជាជនខេត្ត ស្ថាប័នទាំងឡាយរបស់ខេត្ត Yen Bai បានអនុវត្តកម្មវិធី និងវិធីសាស្រ្តជាច្រើនដើម្បីជួយប្រជាជនឲ្យរួចផុតពីភាពក្រីក្រ។

An Lac គឺជាឃុំតំបន់ II នៃស្រុក Luc Yen ខេត្ត Yen Bai ដែលមានជនជាតិភាគតិចជាច្រើនរស់នៅ ហើយជីវភាពរស់នៅរបស់ជនរួមជាតិនៅតែជួបការលំបាកខ្លាំង។ ដើម្បីជួយប្រជាជនមានជីវភាពប្រសើរឡើង គណៈកម្មការចលនាមហាជននៃគណៈកម្មាធិការបក្សខេត្ត បានបញ្ជូនក្រុមការងារ ចុះសហការជាមួយឃុំ ក្នុងការពិនិត្យស្ថានភាព និងតម្រូវការរួចផុតពីភាពក្រីក្រនៅមូលដ្ឋាន ដើម្បីអនុវត្តដំណោះស្រាយជួយគាំទ្រសមស្រប។ នៅឆ្នាំ២០២៣ ឃុំ An Lac មានគ្រួសារលំបាកខ្លាំងចំនួន ១២ គ្រួសារដែលត្រូវការជំនួយ។

leftcenterrightdel
រូបថតឧទាហរណ៍ (dangcongsan.vn)

គណៈកម្មការចលនាមហាជននៃគណៈកម្មាធិការបក្សខេត្តបានឧបត្ថម្ភការសាងសង់ផ្ទះសម្រាប់គ្រួសារចំនួនពីរដែលមានជីវភាពលំបាក។ ទន្ទឹមនឹងនោះ កម្មាភិបាល និងបុគ្គលិកនៃគណៈកម្មការចលនាមហាជនរបស់គណៈកម្មាធិការបក្សខេត្តក៏បានឧបត្ថម្ភសត្វមាន់ ជ្រូក ទា ពពែ... ជូនដល់គ្រួសារចំនួន ១២ គ្រួសារ ហើយសហការជាមួយសមាគមកាកបាទក្រហមខេត្ត ប្រគល់អំណោយ ជូនដល់សិស្សនៃសាលាមត្តេយ្យសិក្សា An Lac សាលាបឋមសិក្សា និងអនុវិទ្យាល័យ An Lac ចំនួន ៦០ នាក់...

នៅឆ្នាំ២០២៣ ខេត្តទាំងមូលបានសាងសង់ ជួសជុល និងបញ្ចប់ការសាងសង់ផ្ទះចំនួន ១,៥៩៨/១,៥៩៨ ខ្នង សម្រាប់គ្រួសារក្រីក្រ និងគ្រួសារជិតបន្ទាត់ក្រីក្រ (សម្រេចបាន ១០០% នៃផែនការ)។ ក្នុងឆ្នាំ ២០២៤ នេះ ខេត្ត Yen Bai គ្រោងនឹងប្រគល់ផ្ទះចំនួន ១,៤២៤ ខ្នងដល់គ្រួសារក្រីក្រ និងគ្រួសារជិតបន្ទាត់ក្រីក្រ (ក្នុងនោះមានផ្ទះថ្មីចំនួន ១,០៤៦ ខ្នង ជួសជុលផ្ទះចំនួន ៣៧៨ ខ្នង)...

ដោយសារអនុវត្តព្រមៗគ្នានូវគោលនយោបាយជាច្រើន អត្រានៃភាពក្រីក្រនៅក្នុងខេត្តទាំងមូលបានថយចុះជាមធ្យមពី ៣.៥-៤% ក្នុងមួយឆ្នាំ ដែលក្នុងនោះ អត្រាកាត់បន្ថយគ្រួសារក្រីក្រនៅតំបន់ជនជាតិភាគតិចតែងតែខ្ពស់ជាងអត្រាកាត់បន្ថយគ្រួសារក្រីក្រនៃខេត្តទាំងមូល។ ជីវភាពរស់នៅរបស់គ្រួសារក្រីក្រ និងគ្រួសារជិតបន្ទាត់ក្រីក្របានប្រសើរឡើងយ៉ាងច្បាស់ ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ដាច់ស្រយាល ស្រុកនិងឃុំក្រីក្រ ត្រូវបានសាងសង់ ជួសជុល និងកែលម្អ ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

អាចនិយាយបានថា ការជួយគាំទ្រដើមទុនដើម្បីគ្រួសារក្រីក្រអភិវឌ្ឍសេដ្ឋកិច្ចនៅខេត្ត Yen Bai នាពេលកន្លងមកនេះ បាននិងកំពុងនាំមកនូវលទ្ធផលជាក់ស្តែង ស្របតាមសេចក្តីប្រាថ្នារបស់ប្រជាជន។ ពីនោះ ប្រជាជនបានយល់ដឹងកាន់តែច្បាស់អំពីគោលការណ៍របស់បក្ស និងគោលនយោបាយរបស់រដ្ឋស្តីពីការកាត់បន្ថយភាពក្រីក្រ បង្កើតកម្លាំងចលករសម្រាប់គ្រួសារក្រីក្រឈោងឈានឡើងដើម្បីមានស្ថិរភាពក្នុងជីវភាពរស់នៅ ចូលរួមចំណែកធានាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងការកសាងប្លុកមហាសាមគ្គីជាតិ៕

បកប្រែដោយ Thuy Anh