លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានធ្វើជាអធិបតីនៃកិច្ចប្រជុំ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ប្រគល់ប័ណ្ណសរសើរពីរដ្ឋមន្ត្រីក្រសួងការពារប្រទេសជូនតំណាងអង្គភាព និងបុគ្គលដែលមានស្នាដៃល្អ

របាយការណ៍ដែលបង្ហាញដោយថ្នាក់ដឹកនាំនាយកដ្ឋានទាក់ទងបរទេស (ក្រសួងការពារប្រទេស) ក្នុងកិច្ចប្រជុំបានសង្កត់ធ្ងន់​ថា៖ ជាមួយនឹងសកម្មភាពដ៏សម្បូរបែប និងជាក់ស្តែងជាច្រើន ក្រោមសហអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរ ជំនួបប្រាស្រ័យមិត្ដភាពការពារជាតិព្រំដែនវៀតណាម -ចិនលើកទី៨ ដែលប្រព្រឹត្តទៅនៅខេត្តទាំងពីរគឺ Lao Cai (វៀតណាម) និងយូណាន (ចិន) ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៤ បានបញ្ចប់ប្រកបដោយជោគជ័យ និងបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ ព្រមទាំងបន្តរួមចំណែកផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពរវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ។

ឆ្នាំ ២០២៤ បានគូសបញ្ជាក់រយៈពេល ១០ នៃការរៀបចំជំនួបបប្រាស្រ័យមិត្ដភាពការពារជាតិព្រំដែនវៀតណាម-ចិន។ ចាប់តាំងពីជំនួបប្រាស្រ័យលើកដំបូងក្នុងឆ្នាំ ២០១៤ ទោះបីជាត្រូវប្រឈមមុខនឹងការលំបាកជាច្រើនក្នុងការរៀបចំក៏ដោយក៏ជំនួបប្រាស្រ័យមិត្ដភាពការពារជាតិព្រំដែនវៀតណាម - ចិនបានក្លាយជាសកម្មភាពប្រចាំឆ្នាំនៅក្នុងខេត្តជាប់ព្រំដែននៃប្រទេស​វៀត​ណាម និងប្រទេសចិន ហើយកាន់តែមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។

តាងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បាន​កត់សម្គាល់ និងកោតសរសើរចំពោះស្ថាប័ន អង្គភាពនានាដែលបានអនុវត្តបានល្អក្នុងការធ្វើសេនាធិការ  និងការរៀបចំ  និងការចូលរួមរាល់ជំនួបប្រាស្រ័យមិត្ដភាពការពារជាតិព្រំដេនវៀតណាម-ចិន; ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ថា នាពេលខាងមុខ ត្រូវបន្តរក្សាជំនួបប្រាស្រ័យជាមួយប្រទេសចិន ក៏ដូចជាប្រទេសជិតខាងទាំងអស់នៅគ្រប់លំដាប់ថ្នាក់; ស្រាវជ្រាវលើខ្លឹមសារ ទម្រង់ និងវិធីរៀបចំ ដើម្បីធ្វើឱ្យកម្មវិធីកាន់តែមានភាពសម្បូរបែបជាងទៀត...៕

បកប្រែដោយ Thanh Cong