នារៀងរាល់ថ្ងៃសៅរ៍នៅក្នុងរយៈពេល ២ សប្តាហ៍កន្លងមក យុទ្ធជននៅប៉ុស្តិ៍ការពារព្រំដែន Ca Xeng កងទ័ពការពារព្រំដែនខេត្ត Quang Binh បានទៅភូមិ On ភូមិ Yen Hop ភូមិ Mo O O O (ឃុំ Thuong Hoa ស្រុក Minh Hoa) ដើម្បីរួមមួយជនរួមជាតិ Ruc រៀបចំសកម្មភាពជាក់ស្តែង និងមានអត្ថន័យជាច្រើន។

leftcenterrightdel
ពេទ្យយោធាខេត្ត Quang Binh ពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅតាមព្រំដែន

លោកអនុសេនីយ៍ឯក Vo Huy Thang អនុប្រធាននយោបាយនៃប៉ុស្តិ៍ការពារព្រំដែន Ca Xeng បានឲ្យដឹងថា ក្នុងបំណងអនុវត្តការបញ្ជារបស់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Quang Binh ស្តីពីការបំផុស និងអនុវត្តកម្មវិធី “ថ្ងៃសៅរ៍ ត្រឡប់មកភូមិ” ប៉ុស្តិ៍ការពារព្រំដែន Ca Xeng សហការជាមួយថ្នាក់ដឹកនាំមូលដ្ឋាន ស្ថាប័ននានា ប្រគល់អំណោយ (សម្លៀកបំពាក់ ១៥០ ឈុត ភួយ និងខ្នើយចំនួន ៥០ ដោយមានតម្លៃសរុបជាង ៤៥ លានដុង) ជូនដល់សិស្សានុសិស្សចំនួន ៤ នាក់ ក្នុងកម្មវិធី “ជួយកុមារទៅសាលារៀន - កូនធម៌នៃប៉ុស្តិ៍ការពារព្រំដែន” នៅភូមិ On ភូមិ Yen Hop ភូមិ Mo O O O។ ទន្ទឹមនឹងនោះ អង្គភាពបានចលនាកងកម្លាំង និងប្រជាជនសាងសង់ផ្ទះថ្មីជូនប្អូន Cao Xuan Le កើតឆ្នាំ ២០១០ នៅភូមិ Mo O O O ដែលជាកុមារកំព្រា ហើយដំឡើងគំរូ "ការផ្សាយសម្លេងដល់ភូមិឆ្ងាយដាច់ស្រយាល" និងសកម្មភាពជាច្រើនទៀត។

កម្មវិធី "ថ្ងៃសៅរ៍ ត្រឡប់មកភូមិ" ត្រូវបានបំផុសដោយបញ្ជាការដ្ឋានការពារព្រំដែនខេត្ត Quang Binh ដើម្បីបង្កើនការផ្លាស់ប្តូរថ្មីក្នុងការចលនាមហាជន ជាពិសេសពង្រីកតួនាទីបក្ខជនដែលជាកម្មាភិបាលការពារព្រំដែននិងទទួលបន្ទុកគ្រួសារនៅតំបន់ព្រំដែន ព្រមទាំង ពង្រីកតួនាទីរបស់ព្រឹទ្ធាចារ្យភូមិ មេភូមិ និងអ្នកមានប្រជាប្រិយភាពក្នុងការកសាង និងពង្រឹងមូលដ្ឋាននយោបាយ អភិវឌ្ឍសេដ្ឋកិច្ចសង្គម ជួយប្រជាជនលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ។ កម្មវិធី “ថ្ងៃសៅរ៍ ត្រឡប់មកភូមិ” ត្រូវបានបំផុសនៅប៉ុស្តិ៍ការពារព្រំដែន Lang Mo នាថ្ងៃទី៦ ខែមេសា។

leftcenterrightdel
កងទ័ពការពារព្រំដែនខេត្ត Quang Binh ផ្តល់ទឹកស្អាតដល់ប្រជាជននៅតំបន់ព្រំដែន

មកទល់ពេលនេះ អង្គភាពការពារព្រំដែនខេត្ត Quang Binh បានចលនាកម្មាភិបាល យុទ្ធជន និងប្រជាជនក្នុងមូលដ្ឋានជាង ១.០០០ នាក់ ដើម្បីកសាងផ្លូវ ធ្វើអនាម័យបរិស្ថាន ប្រមូលសំរាមរាប់សិបតោន ប្រមូលផលដំណាំ ជួសជុលផ្ទះ និងផ្គត់ផ្គង់ទឹកប្រើប្រាស់ប្រចាំថ្ងៃដល់ប្រជាជន។ ទន្ទឹមនឹងនោះ អង្គភាពក៏បានផ្តល់អាហារូបករណ៍ សម្លៀកបំពាក់ សៀវភៅ ដល់សិស្សដែលជួបការលំបាក ពិនិត្យនិងផ្ដល់យោបល់អំពីសុខភាព កាត់សក់ដោយឥតគិតថ្លៃជូនប្រជាជនរាប់រយនាក់... ដោយចំណាយថវិកាសរុបជាង ១៥០ លានដុង។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បញ្ជាការដ្ឋានការពារព្រំដែនខេត្ត Quang Binh មានគោលនយោបាយ និងដំណោះស្រាយជាច្រើន ដើម្បីដឹកនាំស្ថាប័ន និងអង្គភាព ជាពិសេសប៉ុស្តិ៍ការពារព្រំដែនបង្កើនសកម្មភាពកសាង និងពង្រឹងមូលដ្ឋាននយោបាយ ជួយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព ដែលត្រូវបានទទួលស្គាល់ និងកោតសរសើរដោយគ្រប់កម្រិត គ្រប់វិស័យ មូលដ្ឋាន និងប្រជាជន៕

បកប្រែដោយ Thuy Anh