leftcenterrightdel
លោកអគ្គទីប្រឹក្សា Nguyen Hoang Nguyen ភារធារីនៃស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំ​នៅអង្គការសហប្រជាជាតិថ្លែងក្នុងសម័យប្រជុំពិភាក្សា

ថ្លែងមតិក្នុងសម័យប្រជុំពិភាក្សា លោកអគ្គទីប្រឹក្សា Nguyen Hoang Nguyen ភារធារីនៃស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំ​នៅអង្គការសហប្រជាជាតិ  បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីភាពតានតឹងកើនឡើងនៅមជ្ឈិមបូព៌ា។ លោក​អះអាងថា វៀតណាមប្រឆាំងរាល់សកម្មភាពគំរាមកំហែង ឬ ប្រើប្រាស់កម្លាំង រំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសណាមួយនិងដើរផ្ទុយនឹងច្បាប់អន្ដរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ លោកថ្កោលទោសយ៉ាងខ្លាំងសម្រាប់អំពើហិង្សាលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក៏ដូចជាការវាយប្រហារនាពេលថ្មីៗនេះលើនាវាពាណិជ្ជកម្មនៅលើផ្លូវសមុទ្រអន្តរជាតិ។

វៀតណាមអំពាវនាវឱ្យភាគីពាក់ព័ន្ធអត់ធ្មត់  បញ្ឈប់សកម្មភាពអរិភាព ដោះលែងចំណាប់ខ្មាំងទាំងអស់ដោយគ្មានលក្ខខណ្ឌ និងគោរពតាមច្បាប់អន្តរជាតិ និងសេចក្ដីសម្រេចចិត្ដពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ។ គាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងផ្សះផ្សា ឆ្ពោះទៅរកដំណោះស្រាយប្រកបដោយនិរន្តរភាព និងយូរអង្វែងចំពោះជម្លោះដែលកំពុងកើតឡើង និងដំណើរការសន្តិភាពនៅមជ្ឈិមបូព៌ា ដោយឈរលើមូលដ្ឋាននៃដំណោះស្រាយរបស់រដ្ឋទាំងពីរ៕

បកប្រែដោយ Pham Diep