អញ្ជើញមកសួរសុខទុក្ខ និងជូនអំណោយដល់លោកនាយឧត្តមសេនីយ៍ Pham Van Tra  អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស  និងលោកឧត្តមសេនីយ៍ទោ Dang Quan Thuy អតីតអនុប្រធានរដ្ឋសភា លោកនាយឧត្តមសេនីយ៍ Phan Van Giang បានជូនដំណឹងអំពីលទ្ធផលលេចធ្លោរបស់កងទ័ពនាពេលថ្មីៗនេះ; ព្រមទាំងសង្ឃឹមថា លោកនាយឧត្តមសេនីយ៍ Pham Van Tra និងលោកឧត្តមសេនីយ៍ទោ Dang Quan Thuy នឹងបន្តយកចិត្តទុកដាក់ និងចូលរួមផ្តល់យោបល់ដ៏មានតម្លៃក្នុងការពង្រឹងការពារជាតិ ការពារមាតុភូមិ និងការកសាងកងទ័ព។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញទៅសួរសុខទុក្ខ និងជូនពរលោកនាយឧត្តមសេនីយ៍ Pham Van Tra នូវសុខភាពល្អបរិបូរណ៍
leftcenterrightdel
លោក នាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញទៅសួរសុខទុក្ខ និងជូនពរលោកឧត្តមសេនីយ៍ទោ Dang Quan Thuy នូវសុខភាពល្អបរិបូរណ៍

ដោយថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ថ្នាក់ដឹកនាំក្រសួងការពារប្រទេសនិងលោកនាយឧត្ដមសេនីយ៍ Phan Van Giang ផ្ទាល់ លោកនាយឧត្តមសេនីយ៍ Pham Van Tra និងលោកឧត្តមសេនីយ៍ទោ Dang Quan Thuy បានសម្តែងនូវក្តីសប្បាយរីករាយចំពោះលទ្ធផលលេចធ្លោដែលកម្មាភិបាលនិងយុទ្ធជនកងទ័ពទាំងមូលសម្រេចបានក្នុងរយៈពេលកន្លងមក ព្រមទាំងជឿជាក់ថា កងទ័ពប្រជាជនវៀតណាមតែងតែបំពេញភារកិច្ចរបស់ខ្លួនដោយជោគជ័យ។

នាព្រឹកថ្ងៃដដែល លោកនាយឧត្តមសេនីយ៍ Phan Van Giang និងក្រុមបេសកកម្មបានអញ្ជើញទៅសួរសុខទុក្ខក្រុមគ្រួសារ ជូនផ្កានិងអុជធូបគោរពវិញ្ញាណក្ខន្ធអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ពដែលបានលាចាកលោក៖ លោកឧត្តមសេនីយ៍ឯក Le Kha Phieu អតីតអគ្គលេខាបក្ស និងជាអតីតប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម; អតីតសមាជិកការិយាល័យនយោបាយរួមមាន៖ លោកនាយឧត្តមសេនីយ៍ Le Duc Anh អតីតប្រធានរដ្ឋ អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស, លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap អតីតអនុប្រធានក្រុមប្រឹក្សារដ្ឋមន្ដ្រី អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស; លោកនាយឧត្តមសេនីយ៍ Chu Huy Man អតីតអនុប្រធានក្រុមប្រឹក្សារដ្ឋ អតីតប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម; លោកនាយឧត្តមសេនីយ៍ Van Tien Dung អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស; លោកនាយឧត្តមសេនីយ៍ Doan Khue អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស; លោកនាយឧត្តមសេនីយ៍ Phung Quang Thanh អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស; រួមទាំងអតីតសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អតីតអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម អតីតអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស៖ លោកនាយឧត្តមសេនីយ៍ Hoang Van Thai និងលោកនាយឧត្តមសេនីយ៍ Le Trong Tan ។

នៅចំពោះមុខវិញ្ញាណក្ខន្ធរបស់បុព្វបុរសជំនាន់មុន លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការរួមវិភាគទានដ៏ធំធេងរបស់សមមិត្តទាំងនេះចំពោះបុព្វហេតុបដិវត្តន៍របស់បក្ស ប្រទេសជាតិ និងបុព្វហេតុកសាងកងទ័ព និងការពារ មាតុភូមិ៕

បកប្រែដោយ Pham Diep