កាសែត Grupo R Multimedio បានរំលឹកឡើងវិញនូវបរិបទដែលនាំឱ្យបារាំងកសាងមូលដ្ឋានយោធា Dien Bien Phu ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក ដំណើរការត្រៀមរៀបចំនិងការប្តេជ្ញាចិត្តកម្ចាត់សត្រូវរបស់បក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនវៀតណាមទាំងមូល ក៏ដូចជាការប្រយុទ្ធអស់រយៈពេល ៥៦ ទាំងថ្ងៃទាំងយប់ កងទ័ពនិងប្រជាជនវៀតណាម "ជីកភ្នំ ដេកក្នុងរូងក្រោមដី" ជំនះរាល់ការលំបាក ការលះបង់ដើម្បីកម្ទេចមូលដ្ឋានយោធាយុទ្ធសាស្ត្រនៅកណ្តាលជ្រលងភ្នំ Muong Thanh ដែលត្រូវបានកងទ័ពអាណានិគមបារាំងចាត់ទុកថា ជា "មិនអាចយកឈ្នះបាន" ដែលនាំឱ្យ "ជ័យជំនះដ៏ត្រចះត្រចង់លើទ្វីបទាំងប្រាំ អង្រួនផែនដី"។

ដោយពាក្យស្លោកថា “ទាំងអស់គ្នាដើម្បីសមរភូមិខាងមុខ ទាំងអស់គ្នាដើម្បីជ័យជំនះ” អង្គភាពកងទ័ពប្រជាជនវៀតណាមបានអនុវត្តយុទ្ធសាស្ត្រ បើកផ្លូវធំៗជុំវិញភ្នំព្រៃ Dien Bien Phu និងកសាងបន្ទាយកាន់តែរឹងមាំ ជីកលេណដ្ឋាន​ជិត​មូលដ្ឋានយោធាបារាំង។  ស្បៀងអាហារ អាវុធ និងសំភារៈប្រើប្រាស់ត្រូវបានបញ្ជូនទៅសមរភូមិជួរមុខ ដើម្បីត្រៀមវាយប្រហារ។

leftcenterrightdel
ការសម្តែងឧទ្ធម្ភាគចក្រកាន់ទង់បក្ស និងទង់ជាតិក្នុងឱកាសខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu (រូបថត៖ vnanet.vn)

កាសែតបានដកស្រង់សម្ដីរបស់លោកប្រធានហូជីមិញថា៖ “Dien Bien Phu ដូចជាព្រឹត្ដិការណ៍ដ៏ត្រចេះត្រចង់នៃប្រវត្តិសាស្ត្រ។ វាកត់ត្រាយ៉ាងច្បាស់ថា របបអាណានិគមនិយមកំពុងធ្លាក់ចុះ​ និងបែកបាក់ ស្របពេលជាមួយគ្នានោះ ចលនារំដោះជាតិជុំវិញពិភពលោកកំពុងកើនឡើងនិងឈានដល់ជ័យជម្នះទាំងស្រុង។

កាសែត Grupo R Multimedio ក៏បានបញ្ជាក់ផងដែរថា៖ ជ័យជំនះ Dien Bien Phu គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ធំធេងសម្រាប់ជនជាតិវៀតណាម បង្ហាញកម្លាំងសាមគ្គីប្រជាជាតិទាំងមូល និងសេចក្ដីប្រាថ្នាសន្តិភាព និងឯករាជ្យជាតិ ហើយទន្ទឹមនឹងនោះ បង្ហាញពីភាពដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាមដែលដឹកនាំដោយលោកប្រធានហូជីមិញ។

ជ័យជំនះ Dien Bien Phu បានបង្ខំឱ្យអាជ្ញាធរអាណានិគមបារាំងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវនៅឆ្នាំ ១៩៥៤ ស្តារឡើងវិញនូវសន្តិភាពនៅឥណ្ឌូចិន និងទទួលស្គាល់ឯករាជ្យជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេស​វៀតណាម-ឡាវ និងកម្ពុជា។

កាសែត Grupo R Multimedio បានវាយតម្លៃថា ជ័យជំនះ Dien Bien Phu មិនត្រឹមតែរួមចំណែកផ្តួលរំលំរបបអាណានិគមនៅលើពិភពលោកប៉ុណ្ណោះទេ ថែមទាំងជាទីពឹងបង្អែកដ៏រឹងមាំ និងជាគំរូដ៏ភ្លឺស្វាងសម្រាប់បណ្ដាប្រទេសអាណានិគម ក្រោកឈរឡើងប្រយុទ្ធប្រឆាំងនឹងអាណានិគមនិយម ប្រឆាំងនឹងការជិះជាន់ ការគ្រប់គ្រងរបស់អាណានិគមនៅប្រទេសជាច្រើនក្នុងពិភពលោក ដែលរួមចំណែកយ៉ាងសំខាន់ដល់ការតស៊ូដើម្បីឯករាជ្យភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមរបស់មនុស្សជាតិ។

ជ័យជំនះ Dien Bien Phu បានបង្ហាញការពិតថា ប្រជាជាតិមួយបានធ្លាក់ក្រោមនឹមអាណានិគម និងសក្តិភូមិ ទឹកដីមិនធំទូលាយ ប្រជាជនមិនច្រើន សេដ្ឋកិច្ចថយក្រោយ អន់ថយ កម្លាំងយោធាតិច អាវុធតិចតួច ប៉ុន្ដែបើមានសាមគ្គីភាពរឹងមាំ ការដឹកនាំត្រឹមត្រូវ និងចេះប្រមូលផ្តុំ និងប្រើប្រាស់កម្លាំងប្រដាប់អាវុធដែលជាប្រជាជនដើម្បីធ្វើសង្រ្គាមប្រជាជននោះនឹងអាចដណ្ដើមជ័យជំនះលើសត្រូវឈ្លានពាន  មានមូលដ្ឋានគ្រឹះសេដ្ឋកិច្ច និងកម្លាំងយោធាខ្លាំងជាង និងទំនើបជាងច្រើនដង។

ក្រោយរយៈពេល ៧០ ឆ្នាំមក ស្មារតីនៃជ័យជំនះ Dien Bien Phu នៅតែរក្សាដដែល និងជាក្ដីមោទនភាពរបស់ប្រជាជន​វៀត​ណាមដោយសារអត្ថន័យដ៏ធំធេងនៃព្រឹត្តិការណ៍នេះ៕

បកប្រែដោយ Pham Diep