ស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះឧបនាយករដ្ឋមន្ត្រី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មកកាន់ប្រទេសវៀតណាមចូលរួមពិធីរំលឹកខួបលើកទី៧០ នៃជ័យជំនះជាប្រវត្តិសាស្ត្រ  Dien Bien Phu (៧ ឧសភា ១៩៥៤ / ៧ ឧសភា ២០២៤)។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ជ័យជំនះជាប្រវត្តិសាស្ត្រ  Dien Bien Phu គឺជាជ័យជំនះរួមរបស់ប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា ហើយបានអះអាងថា វៀតណាមតែងតែវាយតំលៃខ្ពស់ចំពោះការគាំទ្រដ៏មានតម្លៃរបស់ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា និងឡាវគ្រប់ជំនាន់ក្នុងបុព្វហេតុបដិវត្តន៍របស់ប្រជាជនវៀតណាម។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ទទួលជួបឧបនាយករដ្ឋមន្ត្រី នេត សាវឿន (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាលផ្តល់អាទិភាពខ្ពស់ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយកម្ពុជាលើគ្រប់វិស័យ ក្នុងនោះ កិច្ចសហប្រតិបត្តិការរបស់បក្សបន្តតម្រង់ទិសទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរីកចម្រើន ដោយឈរលើមូលដ្ឋានសាមគ្គីភាព មិត្តភាព និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។

លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមមានបំណងចង់រួមជាមួយកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាងទន្លេមេគង្គ សហការគ្នាយ៉ាងជិតស្និទ្ធក្នុងសកម្មភាពប្រើប្រាស់ គ្រប់គ្រង ការពារនិងអភិវឌ្ឍន៍ទន្លេមេគង្គប្រកបដោយនិរន្តរភាព ដោយ ឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងទន្លេមេគង្គ និងរាល់បទប្បញ្ញត្តិរបស់គណៈកម្មការទន្លេមេគង្គអន្តរជាតិផងដែរ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh សង្ឃឹមថា ភាគីកម្ពុជានឹងបន្តយកចិត្តទុកដាក់ បង្កើតលក្ខខណ្ឌសម្រាប់ប្រជាពលរដ្ឋខ្មែរដើមកំណើតវៀតណាមក្នុងការរស់នៅ ធ្វើការ និងសមាហរណកម្មនៅក្នុងប្រទេសសាមីនិងធ្វើជាស្ពានមិត្តភាពរវាងប្រទេសទាំងពីរ ទន្ទឹមនឹងនោះ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចវៀតណាមដែលកំពុងវិនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានបញ្ជាក់ថា កម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការលើកកម្ពស់ទំនាក់ទំនងជាមួយវៀតណាម ហើយចាត់ទុក សាមគ្គីភាពជាជ័យជំនះរួមរបស់ប្រទេសទាំងពីរ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានឯកភាពវាយតម្លៃថា ទំនាក់ទំនងវៀតណាម-កម្ពុជា មានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យក្នុងរយៈពេលកន្លងមក។ ភាគីទាំងពីរបានឯកភាពបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ; សម្របសម្រួលដើម្បីជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា; ជំរុញកិច្ចសហប្រតិបត្តិការនិងការតភ្ជាប់សេដ្ឋកិច្ច ជាពិសេសសេដ្ឋកិច្ចនៅតំបន់ព្រំដែនវៀតណាម - កម្ពុជា, ប្រកាន់ខ្ជាប់នូវគោលការណ៍មិនអនុញ្ញាតឱ្យដល់កម្លាំងអរិភាពប្រើប្រាស់ទឹកដីរបស់ប្រទេសមួយដើម្បីគំរាមកំហែងសន្តិសុខ និង​ផលប្រយោជន៍ប្រទេសមួយទៀត ខិតខំដោះស្រាយការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែនលើខ្សែបន្ទាត់ព្រំដែនប្រមាណ ១៦% ទៀតដែលនៅសេសសល់ដើម្បីកសាងខ្សែព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍប្រកបដោយចីរភាពរវាង​ប្រទេសទាំងពីរ៕

បកប្រែដោយ Thanh Cong