ខ្លឹមសារនៃសារលិខិតអបអរសាទររបស់គណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវបានសរសេរថា៖

បន្ទាប់ពីបដិវត្តន៍ខែសីហា ឆ្នាំ១៩៤៥ ពួកអាណានិគមនិយមបារាំង បានបើកយុទ្ធនាការវាយលុកដើម្បីត្រឡប់មកឈ្លាន​ពាន​វៀតណាម ក៏ដូចជាកាន់កាប់ឥណ្ឌូចិនជាលើកទីពីរ។ អនុវត្តតាមគោលមាគ៌ាតស៊ូដោយប្រជាជនទាំងមូល គ្រប់ជ្រុងជ្រោយ និងតស៊ូយូរអង្វែង ដោយពឹងផ្អែកលើកម្លាំងខ្លួនឯង និងអាវុធដែលមានស្រាប់ ប៉ុន្តែក្នុងស្មារតីតស៊ូដ៍មុះមុត វៀតណាមបានទទួលជ័យជម្នះនិងបើកទូលាយវិសាលភាពនៃតំបន់រំដោះ កងកម្លាំងប្រដាប់អាវុធបដិវត្តន៍កាន់តែខ្លាំងក្លា និងរឹងមាំ ស្ថានភាពនៅ​លើសមរភូមិវៀតណាម និងឥណ្ឌូចិនមានការវិវឌ្ឍជាវិជ្ជមាន។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្ស លោកប្រធានហូជីមិញ កងទ័ព និងប្រជាជនវៀតណាមបានធ្វើឲ្យបរាជ័យជាបន្តបន្ទាប់នូវឧបាយកល និងផែនការរបស់ពួកអាណានិគមនិយមបារាំង។

leftcenterrightdel
នៅ​រសៀល​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​១៩៥៤ យុទ្ធនាការ​ជា​ប្រវត្តិសាស្ត្រ Dien Bien Phu ទទួលបានជ័យជំនះ​ទាំង​ស្រុង (រូបថត៖ vnanet.vn)

ក្នុងស្មារតី “ទាំងអស់គ្នាដើម្បីការតស៊ូ” “ទាំងអស់គ្នាដើម្បីសមរភូមិខាងមុខ” “ទាំងអស់គ្នាដើម្បីយកជ័យជំនះ”  ដោយកម្លាំង​មហាសាមគ្គីជនជាតិទាំងមូល ប្រទេសជាតិរួមសុខរួមទុក្ខ ប្រមូលគ្រប់ធនធាន និងសម្ភារៈសម្រាប់យុទ្ធនាការ Dien Bien Phu ផ្សារភ្ជាប់ជាមួយការគាំទ្រ និងជំនួយពីប្រទេសសង្គមនិយម ប្រជាជនស្រឡាញ់សន្តិភាពលើពិភពលោក និងឥណ្ឌូចិន កងទ័ពនិងប្រជាជនវៀតណាមបានដឹកនាំយុទ្ធនាការ Dien Bien Phu ដោយយូរអង្វែង និងទទួលបានជ័យជំនះយ៉ាងត្រចះត្រចង់ នាំចលនាតស៊ូប្រឆាំងអាណានិគមរបស់ប្រជាជនវៀតណាមឆ្ពោះទៅរកជ័យជំនះចុងក្រោយ សរសេរឡើងប្រវត្តិសាស្រ្តដ៏រុងរឿងរបស់ប្រទេសជាតិ។

ជ័យជំនះ Dien Bien Phu និងជ័យជំនះលើសមភូមិក្នុងដំណាក់កាល ១៩៥៣-១៩៥៤ បានបង្កើតលក្ខខណ្ឌ បរិយាកាសអំណោយផល និងឧត្តមភាពនៅលើតុចរចាដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តារសន្តិភាពឡើងវិញក្នុងប្រទេសឥណ្ឌូចិនទាំងបី៖ វៀតណាម-ឡាវ-កម្ពុជាក្នុងស្មារតីគោរពឯករាជ្យជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក។ វៀតណាមខាងជើងត្រូវបានរំដោះទាំងស្រុង ឈានទៅកសាងសង្គមនិយមគឺជាកម្លាំងចលករដ៏ធំធេងសម្រាប់ការតស៊ូរំដោះវៀតណាមភាគខាងត្បូង និងបង្រួបបង្រួមជាតិ។

ជ័យជំនះ Dien Bien Phu ឆ្នាំ ១៩៥៤ គឺជាជ័យជម្នះមូយក្នុងចំណោមជ័យជំនះដ៏ធំធេងរបស់បក្ស កងទ័ពនិងប្រជាជន​វៀតណាមក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងនឹងពួកឈ្លានពានអាណានិគម ហើយជានិមិត្តរូបនៃសម្ព័ន្ធប្រយុទ្ធរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងឡាវ ហើយជាប្រភពកម្លាំងដ៏ធំធេងក្នុងការជំរុញចលនាតស៊ូរំដោះប្រទេសជាតិរបស់បក្ស និងប្រជាជនឡាវឱ្យទទួលបានជ័យជំនះ។ បក្ស រដ្ឋ និងប្រជាជនឡាវ សំដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយដ៏ធំធេង និងមានប្រសិទ្ធភាព និងទាន់ពេលវេលាដែលបក្ស រដ្ឋ និងប្រជាជនវៀតណាមជូនចំពោះឡាវនាពេលកន្លងមក ក៏ដូចជាក្នុងបុព្វហេតុការពារ កសាងនិងអភិវឌ្ឍន៍ ប្រទេសជាតិសព្វថ្ងៃនេះ។

សារលិខិតអបអរសាទររបស់គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជាមានខ្លឹមសារថា ៖ ក្នុងរយៈពេល ៧០ ឆ្នាំកន្លងមក ជ័យជំនះ Dien Bien Phu តែងតែបានចារទុកក្នុងដួងចិត្តរបស់ប្រជាជនវៀតណាម និងមិត្តអន្តរជាតិ ជាពិសេសនេះគឺជាភស្តុតាងនៃចំណងសាមគ្គីភាព ការរួមសុខរួមទុក្ខរវាងប្រទេសទាំងបី វៀតណាម - កម្ពុជា និងឡាវ។

គណបក្សប្រជាជនកម្ពុជាជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោកអគ្គលេខាបក្ស Nguyen Phu Trong ប្រជាជនវៀតណាមបន្តទទួលបានសមិទ្ធិផលថ្មីៗជាច្រើន និងធំធេងថែមទៀតក្នុងការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣ របស់បក្ស។

គណបក្សប្រជាជនកម្ពុជា វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជនទាំងពីរឲ្យកាន់តែរីកចម្រើន ក្រោមពាក្យស្លោក “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែង”៕

បកប្រែដោយ Pham Diep