leftcenterrightdel
រួបថតឧទាហរណ៍

ការចរចាមិនទទួលបានវឌ្ឍនភាពជាវិជ្ជមានទេ ហើយក្រុមចរចារបស់ចលនាអ៊ីស្លាមហាម៉ាសបានចាកចេញពីទីក្រុងគែរកាលពីយប់ថ្ងៃទី ៥ ឧសភា  បន្ទាប់ពីបញ្ចប់ការចរចារយៈពេលពីរថ្ងៃ។ ក្នុងពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រី Benjamin Netanyahu បានឲ្យដឹងថា លោកត្រៀមខ្លួនជាស្រេចដើម្បីបញ្ឈប់ការប្រយុទ្ធគ្នាជាបណ្តោះអាសន្ននៅតំបន់ហ្គាហ្សា ដើម្បីធានាការដោះលែងចំណាប់ខ្មាំងដែលក្រុមហាម៉ាស់កំពុងឃុំខ្លួន ប៉ុន្តែបានច្រានចោលការបញ្ឈប់ជម្លោះទាំងស្រុងដោយចាត់ទុកថា វានឹងបង្កការគំរាមកំហែងដល់អ៊ីស្រាអែល។

បើទោះបីមានការចរចាការទូតអូសបន្លាយរយៈពេលជាច្រើនខែក៏ដោយ ក៏អ្នកសម្រុះសម្រួលមិនអាចឈានទៅរកបទឈប់បាញ់ថ្មីបានទេ ដោយភាគីទាំងពីរនៅតែលើកឡើងនូវការទាមទារបញ្ច្រាសគ្នា និងស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះភាពអាក់ខាននៃការចរចា៕

តាម vovworld.vn