នៅក្នុងជំនួបនេះ លោក Nguyen Ngoc Hung បានជម្រាបជូនអំពីការអភិវឌ្ឍន៍ដ៏ខ្លាំងក្លារបស់វៀតណាមបន្ទាប់ពីជិត ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី។ លោកបានសង្កត់ធ្ងន់លើតួនាទីនៃការទូតរវាងប្រជាជន និងប្រជាជន ហើយសង្ឃឹមថា លោក Pallab Sengupta និងសមាជិកក្រុមប្រឹក្សាសន្តិភាពពិភពលោកនឹងបន្តគាំទ្រ VUFO ក្នុងសកម្មភាពលើកកម្ពស់សន្តិភាព និងមិត្តភាព។

leftcenterrightdel
លោក Nguyen Ngoc Hung ទទួលជួបលោក Pallab Sengupta

រីឯខ្លួនវិញ លោក Pallab Sengupta បានបញ្ជាក់ថា ស្មារតីមិន​ចុះ​ញមរបស់ប្រជាជនវៀតណាម ក្នុងការតស៊ូដើម្បីឯករាជ្យជាតិ បានបំផុសគំនិតដល់ប្រជាជនស្រឡាញ់សន្តិភាពជុំវិញពិភពលោក។ លោកបានសន្យាបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ VUFO ក្នុងការជំរុញគំនិតផ្តួចផ្តើម និងសកម្មភាពដើម្បីសន្តិភាព និងពង្រឹងសាមគ្គីភាពរវាងប្រជាជនវៀតណាម និងប្រជាជននៃប្រទេសនានាលើពិភពលោក។

បកប្រែដោយ Duy Hoan