leftcenterrightdel
លោករដ្ឋមន្ត្រី Bui Thanh Son បំពាក់គ្រឿងឥស្សរិយយស “ដើម្បីបុព្វហេតុការទូតវៀតណាម” ជូនលោកឯកអគ្គរដ្ឋទូត Yamada Takio

លោក Bui Thanh Son បានវាយតម្លៃថា ក្នុងអាណត្តិរបស់លោកឯកអគ្គរដ្ឋទូត Yamada Takio ទំនាក់ទំនងវៀតណាម-ជប៉ុនបានអភិវឌ្ឍយ៉ាងល្អលើគ្រប់វិស័យ។ លោករដ្ឋមន្ត្រីទទួលស្គាល់ និងកោតសរសើរចំពោះមនោសញ្ចេតនា ការខិតខំប្រឹងប្រែង និងការរួមចំណែករបស់លោកឯកអគ្គរដ្ឋទូត Yamada Takio ក្នុងការពង្រីកទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ។ លោករដ្ឋមន្ត្រីស្នើឲ្យ លោកឯកអគ្គរដ្ឋទូត Yamada Takio នាពេលខាងមុខ បន្តឆ្លៀតយកបទពិសោធន៍ ការយល់ដឹង និងសេចក្តីស្រឡាញ់ចំពោះវៀតណាម ដើម្បីរួមចំណែកក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោករដ្ឋមន្ត្រី Bui Thanh Son បានប្រគល់គ្រឿងឥស្សរិយយស “ដើម្បីបុព្វហេតុការទូតវៀតណាម” ជូនលោកឯកអគ្គរដ្ឋទូត Yamada Takio

លោកឯកអគ្គរដ្ឋទូត Yamada Takio បានចែករំលែកនូវអារម្មណ៍មោទនភាពរបស់ខ្លួននៅពេលរួមចំណែកដល់ការអភិវឌ្ឍដ៏រឹងមាំនៃទំនាក់ទំនងទ្វេភាគី និងសម្រេចបានសមិទ្ធិផលលេចធ្លោជាច្រើន។ លោកឯកអគ្គរដ្ឋទូត អះអាងថា វៀតណាមបានក្លាយជាដៃគូសំខាន់ និងជាទីទុកចិត្តរបស់ជប៉ុនក្នុងតំបន់លើទាំងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការធនធានមនុស្ស។ លោកឯកអគ្គរដ្ឋទូត បានឲ្យដឹងថា បន្ទាប់ពីវិលត្រឡប់មកមាតុប្រទេសវិញ ទោះកាន់តំណែងអ្វីក៏ដោយ ក៏លោកនឹងបន្តរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានប្រគល់គ្រឿងឥស្សរិយយស “ដើម្បីបុព្វហេតុការទូតវៀតណាម” ជូនលោកឯកអគ្គរដ្ឋទូត Yamada Takio ដើម្បីទទួលស្គាល់ការរួមចំណែករបស់ឯកអគ្គរដ្ឋទូតក្នុងទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ៕

បកប្រែដោយ Thanh Cong