ចម្លើយ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រីបានចេញសេចក្តីសម្រេចលេខ ១៧១៩/QD-TTg ស្តីពីការអនុម័តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ដំណាក់កាលទី១ ចាប់ពីឆ្នាំ ២០២១-២០២៥។ អាស្រ័យលើនេះ គោលដៅទូទៅដល់ឆ្នាំ ២០២៥ នៃកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ជនជាតិភាគតិច និងតំបន់ភ្នំ ក្នុងដំណាក់កាលទី១ ចាប់ពីឆ្នាំ ២០២១-២០២៥ រួមមាន៖

leftcenterrightdel
រូប​ថតឧទាហរណ៍

គោលដៅទូទៅ៖ ទាញយកសក្តានុពលពីមូលដ្ឋាននៅក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ធានាសុខុមាលភាពសង្គម កាត់បន្ថយភាពក្រីក្រឱ្យបានឆាប់រហ័ស និងប្រកបដោយនិរន្តរភាព កាត់បន្ថយគម្លាតក្នុងកម្រិតជីវភាពរស់នៅនិងប្រាក់ចំណូលជាមធ្យមក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ និងចំណូលជាមធ្យមនៃប្រទេសទាំងមូល កាត់បន្ថយចំនួនឃុំ និងភូមិដែលមានការលំបាកខ្លាំង។

រៀបចំផែនការមេ កសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមតភ្ជាប់ជាមួយតំបន់អភិវឌ្ឍន៍ អភិវឌ្ឍយ៉ាងទូលំទូលាយលើការអប់រំ ការបណ្តុះបណ្តាល សុខាភិបាល និងវប្បធម៌ ធ្វើអោយប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជន លើកកំពស់បរិមាណ និងគុណភាពរបស់កម្មាភិបាល និងពលករជាជនជាតិភាគតិច។ ថែរក្សា និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ដ៏ល្អរបស់ជនជាតិភាគតិច រួមជាមួយនឹងការលុបបំបាត់ទំនៀមទម្លាប់ហួសសម័យ អនុវត្តសមភាពយេនឌ័រ និងដោះស្រាយបញ្ហាចាំបាច់​ទាក់ទង​នឹងស្ត្រី និងកុមារ។ កសាងប្រព័ន្ធនយោបាយមូលដ្ឋានរឹងមាំ រក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម និងធានាសន្តិសុខព្រំដែនជាតិ បង្រួបបង្រួម និងពង្រឹងប្លុកមហាសាមគ្គីជាតិ លើកកំពស់ជំនឿទុកចិត្តរបស់ជនរួមជាតិចំពោះបក្ស និងរដ្ឋ៕

បកប្រែដោយ Duy Hoan