ការរួមបញ្ចូលគ្នានូវកម្លាំងខាងក្នុង និងខាងក្រៅ ដើម្បីកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅឃុំ Ro Koi
កប.អនឡាញ - ការផ្លាស់ប្ដូរថ្មីនូវវិធីសាស្រ្តកាត់បន្ថយភាពក្រីក្រដោយកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ (ហៅថាកម្មវិធីលេខ១៧១៩) បានបំផុសការខិតខំ លើកកម្ពស់ស្មារតីខ្លួនទីពឹងខ្លួនរបស់ប្រជាជន និងប្រសិទ្ធភាពដែលនាំមកពីគោលនយោបាយ។
ឃុំ Ro Koi គឺជាឃុំមួយក្នុងចំណោមឃុំជាប់ព្រំដែនចំនួនពីរក្នុងស្រុក Sa Thay (ខេត្ត Kon Tum វៀតណាម) ដោយមានជនជាតិភាគតិច ៩១% ដែលមានស្ថានភាពលំបាក។ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ គោលនយោបាយរបស់បក្ស និងរដ្ឋ ជាពិសេសកម្មវិធីលេខ១៧១៩ បានជួយប្រជាជនផ្លាស់ប្តូរផ្នត់គំនិត ជ្រើសរើសវិធីសាស្រ្តផលិតកម្មដែលសមស្របនឹងលក្ខណៈរបស់មូលដ្ឋាន។ អាស្រ័យហេតុនេះ ជីវភាពរស់នៅរបស់ប្រជាជនកាន់តែមានភាពប្រសើរឡើង។ មុខមាត់ឃុំ Ro Koi មានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។
    |
 |
កម្មាភិបាលមូលដ្ឋានណែនាំជនរួមជាតិថែទាំដើមឈើហូបផ្លែ |
កាលពីមុន សេដ្ឋកិច្ចរបស់ឃុំពឹងផ្អែកតែលើដំណាំស្រូវ និងដំឡូងមី ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនជួបការលំបាកជាច្រើន ដោយអត្រាគ្រួសារក្រីក្រឈានដល់ជិត ៥០% (ឆ្នាំ ២០១៧)។
ពីការផលិតតាមវិធីសាស្រ្តហួសសម័យ ប្រជាជនបានអភិវឌ្ឍសេដ្ឋកិច្ចតាមទំហំសហករណ៍ ជាមួយគម្រោងលេខ៣ "ការអភិវឌ្ឍផលិតកម្មកសិកម្ម និងរុក្ខាកម្មប្រកបដោយនិរន្តរភាព ពង្រីកសក្តានុពល និងប្រៀបខ្លាំងរបស់តំបន់និមួយៗដើម្បីផលិតទំនិញតាមខ្សែសង្វាក់តម្លៃ" បានទទួលលទ្ធផលជាក់លាក់។
គំរូនៃទិសដៅនេះគឺសហករណ៍កសិកម្ម-រុក្ខាកម្ម និងសេវាកម្ម Thai Thanh ដែលបានទៅឈានមុខគេក្នុងការកសាងគំរូកសិកម្មដោយប្រើប្រាស់បច្ចេកវិជ្ជាខ្ពស់ក្នុងការផលិត និងផលិតផលដែលបំពេញតាមស្តង់ដារ OCOP លំដាប់ផ្កាយបីថ្នាក់ខេត្ត។ បច្ចុប្បន្ន សហករណ៍កំពុងដាំទុរេន Muangthong ខ្នុរថៃ និងផ្លែប័រ ០៣៤ ផ្លែប័រ Boot ហើយប្រាក់ចំណេញប្រចាំឆ្នាំទទួលបានរាប់ពាន់លានដុង។
បន្ទាប់ពីរយៈពេល ៤ ឆ្នាំនៃការវិនិយោគលើការផលិតទុរេននៅផ្ទៃដីចំនួន ៤ ហិកតា ឆ្នាំនេះជាឆ្នាំប្រមូលផលដំបូងរបស់លោក A Son (ភូមិ Kram) ដោយសារអនុលោមតាមដំណើរការ VietGAP ដែលផ្តល់ដោយសហករណ៍។ មុនថ្ងៃប្រមូលផល លោករំភើបចិត្តជាខ្លាំង ព្រោះចំនួនទុរេនទាំងអស់ត្រូវបានអង្គភាពមកទិញយកនៅសួនច្បារដោយមានតម្លៃដ៏ខ្ពស់។
    |
 |
ជនរួមជាតិនៅឃុំ Ro Koi ផ្តោតលើការអភិវឌ្ឍតាមគំរូកសិកម្មសហករណ៍តាមទិសដៅ VietGAP |
ឃុំ Ro Koi កំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លានូវដើមផ្លែប័រ ទុរេន និងខ្នុរ។ ដើមទុនពីកម្មវិធីលេខ១៧១៩ បានគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនក្នុងការអភិវឌ្ឍដើមឈើហូបផ្លែប្រកបដោយនិរន្តរភាព ផ្តោតលើប្រៀបខ្លាំងក្នុងតំបន់ និងបង្កើតខ្សែសង្វាក់ផលិតកម្មកសិកម្មដ៏មានតម្លៃ។
លោក A Theng អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Ro Koi បានឲ្យដឹងថា ពីដើមទុននៃកម្មវិធីលេខ១៧១៩ ឃុំបានអនុវត្តគម្រោងលេខ៣ ដោយមានការបែងចែកថវិកាចំនួន ៧៦៩.០០០.០០០ ដុង សម្រាប់ជំរុញការចាប់ផ្ដើមធ្វើអាជីវកម្ម និងទាក់ទាញការវិនិយោគនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។ គណៈកម្មាធិការប្រជាជនឃុំ Ro Koi បានរៀបចំផែនការលេខ ៥៦/KH-UBND ចុះថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៣ ដើម្បីរៀបចំការអនុវត្តបញ្ហានេះ។ ខ្លឹមសារនៃកម្មវិធី និងគម្រោងមានភាពជាក់ស្តែងចំពោះតម្រូវការរបស់ជនរួមជាតិភាគតិច និងតំបន់ដាច់ស្រយាលដែលជួបការលំបាក។ លោក A Theng បានសម្តែងថា ក្នុងស្មារតីខ្លួនទីពឹងខ្លួន ហើយទទួលបានដើមទុនដោយទាន់ពេលវេលា បានជួយគ្រួសារក្រីក្រ អភិវឌ្ឍសេដ្ឋកិច្ច និងធ្វើឲ្យជីវភាពរស់នៅរបស់ជនរួមជាតិមានស្ថិរភាព រួមចំណែកកាត់បន្ថយអត្រាភាពក្រីក្រជារៀងរាល់ឆ្នាំ៕
បកប្រែដោយ Thuy Anh