leftcenterrightdel
រូប​ថត​ឧទាហរណ៍

ចម្លើយ៖ បញ្ហាដែលអ្នកសួរត្រូវបានចែងក្នុងប្រការ ១០ នៃសារាចរណែនាំលេខ ០២/២០២២/TT-UBDT ចុះថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ របស់រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ ដូចតទៅ៖

១. ការជួយគាំទ្រទឹកប្រើប្រាស់តាមលក្ខណៈរាយប៉ាយ៖ គ្រួសារជនជាតិភាគតិចក្រីក្រដែលរស់នៅក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។ គ្រួសារក្រីក្រជនជាតិ Kinh រស់នៅក្នុងឃុំពិបាកខ្លាំង ភូមិជួបការលំបាកក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ជួបការលំបាកក្នុងការប្រើប្រាស់ទឹកប្រើប្រាស់ប្រចាំថ្ងៃ។

២. ការជួយគាំទ្រទឹកប្រើប្រាស់ប្រចាំថ្ងៃតាមលក្ខណៈប្រមូលផ្តុំ៖ តំបន់របស់ជនជាតិភាគតិចរស់នៅក្នុងសហគមន៍ (ភូមិ ឃុំ នៃតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ) មិនមានប្រភពទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ សមស្របនឹងការសាងសង់គម្រោងទឹកប្រើប្រាស់ប្រចាំថ្ងៃតាមលក្ខណៈប្រមូលផ្តុំ តំបន់ដែលមិនទាន់បានវិនិយោគគម្រោងទឹកប្រើប្រាស់ប្រចាំថ្ងៃតាមលក្ខណៈប្រមូលផ្តុំ ត្រូវបានយកមកពិចារណា និងជួយគាំទ្រសម្រាប់ការវិនិយោគលើការសាងសង់គម្រោងទឹកប្រើប្រាស់តាមលក្ខណៈប្រមូលផ្តុំ។ ក្នុងករណីដែលត្រូវបានជួយគាំទ្រក្រោមកម្មវិធី និងគោលនយោបាយជួយគាំទ្រផ្សេងទៀត ប៉ុន្តែឥឡូវនេះត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ និងមិនអាចប្រើប្រាស់បាន គឺត្រូវបានពិចារណាវិនិយោគ៕

បកប្រែដោយ Duy Hoan