សំណួរ និងចម្លើយផ្នែកច្បាប់
ចំនួនប្រាក់កម្ចី រយៈពេលកម្ចី និងអត្រាការប្រាក់កម្ចីសម្រាប់ទិញផ្ទះ
កប.អនឡាញ - មិត្តអ្នកអាន Nguyen Thu Phuong នៅឃុំ Hong Ngai ស្រុក Bac Yen ខេត្ត Son La បានសួរថា៖ តើចំនួនប្រាក់កម្ចី រយៈពេលកម្ចី និងអត្រាការប្រាក់កម្ចីសម្រាប់ទិញផ្ទះដែលអនុវត្តកម្មវិធីគោលដៅជាតិ អភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតាមឃុំ និងភូមិទាំងឡាយក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំក្នុងអំឡុងឆ្នាំ ២០២១-២០៣០ បានកំណត់យ៉ាងដូចម្ដេច ?
ចម្លើយ៖ បញ្ហាដែលអ្នកសួរត្រូវបានចែងនៅក្នុងមាត្រាទី ១៧, ១៨ និង ១៩ នៃអនុក្រឹត្យលេខ ២៨/២០២២/ND-CP ចុះថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២ របស់រដ្ឋាភិបាលមានដូចតទៅ៖
ចំនួនប្រាក់កម្ចីត្រូវបានព្រមព្រៀងដោយធនាគារគោលនយោបាយសង្គម និងអតិថិជន ប៉ុន្តែមិនត្រូវលើសពី ៤០ លានដុង/គ្រួសារ។
រយៈពេលកម្ចីត្រូវបានព្រមព្រៀងដោយធនាគារសម្រាប់គោលនយោបាយសង្គម និងអតិថិជន ប៉ុន្តែអតិបរមាគឺ ១៥ ឆ្នាំ។ ក្នុងរយៈពេល ៥ ឆ្នាំដំបូង អតិថិជនមិនចាំបាច់បង់ប្រាក់ដើមទេ។
អត្រាការប្រាក់គឺ ៣% ក្នុងមួយឆ្នាំ។
អត្រាការប្រាក់បំណុលហួសកាលកំណត់គឺ ១៣០% នៃអត្រាការប្រាក់កម្ចី។
* មិត្តអ្នកអាន Pham Van Thuy នៅសង្កាត់លេខ ៥ ទីក្រុង Vung Tau ខេត្ត Ba Ria-Vung Tau បានសួរថា៖ តើភារកិច្ចជូនដំណឹងនៅពេលផ្លាស់ប្តូរទីស្នាក់ការរបស់អង្គការសាសនា អង្គការសាសនាក្រោមឱវាទដែលកំពុងប្រតិបត្ដិការនៅខេត្ដជាច្រើនត្រូវបានកំណត់យ៉ាងដូចម្ដេច?
ចំលើយ៖ បញ្ហាដែលអ្នកសួរដែលត្រូវបានចែងនៅក្នុងប្រការទី ៣ មាត្រាទី ៨ អនុក្រឹត្យលេខ ១៦២/២០១៧/ND-CP ចុះថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៧ របស់រដ្ឋាភិបាលមានដូចតទៅ៖
ក្នុងរយៈពេល ១០ ថ្ងៃ គិតចាប់ពីថ្ងៃរើទៅទីស្នាក់ការថ្មី អង្គការសាសនា ឬ អង្គការសាសនាក្រោមឱវាទដែលប្រតិបត្តិការនៅខេត្តជាច្រើនត្រូវទទួលខុសត្រូវក្នុងការជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីការផ្លាស់ប្តូរទីស្នាក់ការកណ្តាលទៅកាន់ស្ថាប័នគ្រប់គ្រងរបស់រដ្ឋ ថ្នាក់មជ្ឈិម និងគណៈកម្មាធិការប្រជាជនថ្នាក់ខេត្តនៅកន្លែងដាក់់ទីស្នាក់ការចាស់។
សេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរបញ្ជាក់យ៉ាងច្បាស់អំពីឈ្មោះអង្គការសាសនា ឬ អង្គការសាសនាក្រោមឱវាទ។ ឈ្មោះអ្នកតំណាងរបស់អង្គការ; ហេតុផល, ពេលវេលានៃការផ្លាស់ប្តូរ; ទីស្នាក់ការកណ្តាលរបស់អង្គការមុន និងក្រោយការផ្លាស់ប្តូរទីស្នាក់ការដែលភ្ជាប់ទៅនឹងច្បាប់ចម្លងបញ្ជាក់ពីគណៈកម្មាធិការប្រជាជនថ្នាក់ខេត្តដែលជាកន្លែងដាក់ទីស្នាក់ការកណ្ដាលថ្មី៕
បកប្រែដោយ Pham Diep