យោងតាមលោកវរសេនីយ៍ឯក Chau Chac អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត An Giang បានឲ្យដឹងថា បញ្ជាការដ្ឋានយោធាខេត្ដតែងតែផ្សព្វផ្សាយ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីណែនាំលេខ ៥៧២-CT/QUTW នៃគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិមស្ដីពីការកងទ័ពអនុវត្ដកិច្ចការជនជាតិក្នុងស្ថានភាពថ្មី; ទន្ទឹមនឹងនោះ សម្របសម្រួលជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន ស្ថាប័ន មន្ទីរ និងអង្គការមហាជន ជាពិសេសការិយាល័យជនជាតិទីរួមខេត្ដ Tan Chau និងការិយាល័យជនជាតិស្រុក An Phu ដើម្បីជំរុញការឃោសនា និងចលនាបងប្អូនជនជាតិ ជាពិសេសអ្នកមុខអ្នកការ និងអ្នកមានប្រជាប្រិយភាពបង្កើនការប្រុងប្រយ័ត្នចំពោះការឃោសនាបំភ្លៃការពិត ញុះញង់ដោយកម្លាំងអរិភាព... សកម្មភាពខាងលើនេះបានជួយឲ្យជនជាតិចាមមានការយល់ដឹងត្រឹមត្រូវ និងគោរពតាមគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ; អភិវឌ្ឍសេដ្ឋកិច្ចយ៉ាងសកម្ម លើកកម្ពស់ជីវភាពរស់នៅ និងចូលរួមក្នុងចលនានៅមូលដ្ឋាន និងបោះបង់ចោលទំនៀមទម្លាប់ហួសសម័យ។

leftcenterrightdel
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាខេត្ត An Giang អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់ជនរួមជាតិចាម

កាលពីឆ្នាំ ២០១២ ដល់បច្ចុប្បន្ននេះ កងកម្លាំងប្រដាប់អាវុធខេត្ត An Giang បានអញ្ជើញទៅសួរសុខទុក្ខ និងប្រគល់អំណោយចំនួន ២៨០ កញ្ចប់ដែលមានតម្លៃ ២៤០ លានដុង ជូនព្រះវិហាក្នុងឱកាសបុណ្យរ៉ាម៉ាដាន និងបុណ្យចូលឆ្នាំថ្មី Roya Haji; ចូលរួមក្នុងការចលនាសិស្សដែលបោះបង់ចោលការសិក្សាចំនួន ១៥២ នាក់ ឱ្យត្រឡប់ទៅរៀនវិញ។ ផ្តល់សំភារៈសិក្សា និងអាហារូបករណ៍ដល់សិស្សក្រីក្រដែលសិក្សាពូកែ ដោយមានទឹកប្រាក់ជាង ៤០០ លានដុង; ពិនិត្យ និងផ្តល់ថ្នាំពេទ្យដល់គ្រួសារក្រីក្រ និងគ្រួសារជួបការលំបាកជាង ២.០០០ កញ្ចប់ គិតជាទឹកប្រាក់សរុប ៦៩០ លានដុង; ព្រមទាំងចលនាជួសជុល និងសាងសង់ “ផ្ទះមហាសាមគ្គី” “ផ្ទះមេត្ដាធម៌” ចំនួន ២៥ខ្នង...។

លោកស្រី Sity Hara ប្រធានក្លឹបនារីចាមខេត្ត An Giang ឲ្យដឹងថា៖ “ក្នុងនាមជាសហគមន៍តូចមួយ ប៉ុន្តែជនជាតិចាមតែងតែទទួលបានការយកចិត្តទុកដាក់ជាពិសេសពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសកងកម្លាំងប្រដាប់អាវុធខេត្ត An Giang។ ដោយសារការជួយឧបត្ថម្ភនោះ ក្នុងរយៈពេលកន្លងមកជនរួមជាតិចាមរួមជាមួយនឹងអាជ្ញាធរមូលដ្ឋានបានជម្នះការលំបាក រួបរួម និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

លោកវរសេនីយ៍ឯក Chau Khac បានបន្ថែមថា៖ នាពេលខាងមុខ យើងខ្ញុំនឹងបន្តជ្រួតជ្រាបតាមគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ ស្តីពីកិច្ចការជនជាតិ និងគោលនយោបាយជនជាតិ ដើម្បីផ្តល់យោបល់ និងលើកដំណោះស្រាយឲ្យបានសមស្រប  ចូលរួមយ៉ាងសកម្មក្នុងការគាំទ្រគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ដើម្បីថែរក្សាជីវភាពរស់នៅទាំងខាងសម្ភារៈ និងស្មារតីរបស់ជនជាតិចាម។ កងកម្លាំងប្រដាប់អាវុធខេត្តក៏បានផ្ដោតលើការលើកកម្ពស់ថ្វីដៃជំនាញ  និងបង្កើតការងារសម្រាប់ជនរួមជាតិ រួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ និងសង្គមក្នុងមូលដ្ឋាន។ អនុវត្តបានល្អនូវការហ្វឹកហ្វឺន ការដំណើរទ័ព និងចលនាជនរួមជាតិដើម្បីពង្រឹងទំនុកចិត្ត និងកសាងទំនាក់ទំនងសាមគ្គីភាពរវាងកងទ័ព និងប្រជាជន”៕

បកប្រែដោយ Pham Diep