leftcenterrightdel
តំណាងអង្គភាពអាជីវកម្ម និងភ្ញៀវទេសចរជាង ៦០,០០០ នាក់មកទស្សនា VITM Hanoi ឆ្នាំ២០២៣ (រូប​ថត៖ VGP)

ក្នុងក្របខ៍ណ្ឌនៃពិព័រណ៍នេះ មានព្រឹត្តិការណ៍ជម្រុញទេសចរណ៍ សន្និសីទ និងសិក្ខាសាលាស្តីពីទេសចរណ៍ចំនួន ២០ ត្រូវបានរៀបចំឡើង។ ពិព័រណ៍នេះមានស្តង់ចំនួន ៤៥០ ស្តង់ដែលមកពីខេត្ត-ក្រុងចំនួន ៥១ ក្នុងស្រុក ព្រមទាំងប្រទេស និងដែនដី ចំនួន ១៥។ បន្ទាប់ពីរៀបចំរយៈពេល ៤ ថ្ងៃ ពិព័រណ៍នេះបានទាក់ទាញសហគ្រាសទេសចរណ៍វៀតណាម និងអន្តរជាតិជាង ៣០០០   ដោយមាន Tour និងផលិតផលផ្សព្វផ្សាយចំនួន ១០,០០០ បានលក់។ តាមការប៉ាន់ស្មានថា មានតំណាងអង្គភាពអាជីវកម្ម និងភ្ញៀវទេសចរជាង ៦ ម៉ឺននាក់មកទស្សនា និងទិញទំនិញនៅពិព័រណ៍នេះ៕

បកប្រែដោយ Duy Hoan