ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រុមហ៊ុនសាជីវកម្មជួរមុខរបស់ពិភពលោកក្នុងវិស័យរៀបចំពិព័រណ៍ សន្និសិទ សិក្ខាសាលា និងព្រឹត្តិការណ៍នានា នឹងក្លាយជារបត់ដ៏សំខាន់មួយក្នុងការជំរុញកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការរៀបចំព្រឹត្តិការណ៍ជម្រុញពាណិជ្ជកម្ម និងពិព័រណ៍ពាណិជ្ជកម្មរបស់តំបន់នៅវៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃពិធីចុះហត្ថលេខា

នាពេលខាងមុខ ក្រុមហ៊ុនសាជីវកម្ម Messe Frankfurt នឹងសហការជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម (នាយកដ្ឋានជំរុញពាណិជ្ជកម្ម) ដើម្បីរៀបចំពិព័រណ៍ឯកទេសអន្តរជាតិចំនួន ៤៖ ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិសម្រាប់ក្រណាត់អំបោះ គ្រឿងបន្លាស់សម្រាប់វាយនភណ្ឌ និងកាត់ដេរ សម្លៀកបំពាក់ និងម៉ាស៊ីនដេរ; ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិសម្រាប់ទំនិញប្រើប្រាស់; ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិសម្រាប់បច្ចេកវិទ្យាស្វ័យប្រវត្តិកម្មក្នុងវិស័យឧស្សាហកម្ម; ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិសម្រាប់ឧស្សាហកម្មកង់៕

បកប្រែដោយ Thuy Anh