របៀបវារៈឆ្នាំ២០២៣ ត្រូវបានអនុម័តដោយប្រទេសសមាជិកអង្គការសហប្រជាជាតិក្នុងខែកញ្ញា ឆ្នាំ២០១៥ ដោយផ្តោតលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព SDGs ចំនួន១៧។ ក្នុងនោះ ការត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត (VNRs) ស្ដីពីការអនុវត្តគោលដៅ SDGs ត្រូវបានគេចាត់ទុកជាយន្តការមួយដើម្បីត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ និងគោលដៅ SDGs នៅលើពិភពលោក។ វៀតណាមបានបង្កើត និងបង្ហាញ VNR ជាលើកដំបូងក្នុងឆ្នាំ២០១៨។ នៅឆ្នាំ២០២៣នេះ វៀតណាមបានបន្តចុះឈ្មោះដើម្បីធ្វើបទបង្ហាញ VNR ជាលើកទីពីរ រួមជាមួយនឹងប្រទេសចំនួន ៤១ ផ្សេងទៀត។

leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ vov.vn)

លោកបណ្ឌិត Le Viet Anh នាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រ អប់រំ ធនធានធម្មជាតិ និងបរិស្ថាន នៃក្រសួងផែនការ និងវិនិយោគ បានសង្កត់ធ្ងន់ថា “វៀតណាមមានបំណងចែករំលែកសមិទ្ធផលដែលសម្រេចបានក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំងចែករំលែកការលំបាក បញ្ហាប្រឈម មេរៀនក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយកំណត់ទិសដៅសម្រាប់សកម្មភាពសំខាន់ៗក្នុងពាក់កណ្តាលនៃដំណើរការនៅសេសសល់។ យើងរំពឹងថា របាយការណ៍របស់វៀតណាមសម្រាប់ឆ្នាំ២០២៣នេះ បន្តបង្ហាញដល់មិត្តអន្តរជាតិនូវវឌ្ឍនភាពក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំង ១៧ នៅវៀតណាម។ តាមរយៈនោះ បើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍នាពេលខាងមុខ”៕

បកប្រែដោយ Thuy Anh