ខណៈដែលកំណើនក្នុងវិស័យសេវាកម្មមានសញ្ញាបង្អែរបង្អង់ក្តី តែការកើនឡើងនៃតម្លៃនិងអត្រាការប្រាក់បានប៉ះពាល់មិនតិចទេដល់អ្នកវិនិយោគ និងគ្រួសារគ្រប់គ្នា។ កំណើនសេដ្ឋកិច្ចត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៦.៥% នៅឆ្នាំ ២០២៤ ខណៈដែលបណ្ដាខឿនសេដ្ឋកិច្ចផ្សេងៗដែលកំពុងជាទីផ្សារនាំចេញដ៏សំខាន់របស់វៀតណាមងើបឡើងវិញ។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

លោកស្រី Carolyn Turk នាយិការធនាគារពិភពលោកប្រចាំប្រទេសវៀតណាមមានប្រសាសន៍ថា “វៀតណាមនៅមានសក្ដានុពលដើម្បីអនុវត្តនូវរាល់វិធានការសម្រាប់ជំរុញកំណើន និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគម្រោងវិនិយោគសាធារណៈសំខាន់ៗ ពោលគឺជាគន្លឹះសម្រាប់កំណើនទាំងរយៈពេលខ្លី និងរយៈពេលវែង។ ទន្ទឹមនឹងនោះ គោលនយោបាយសារពើពន្ធ និងរូបិយវត្ថុត្រូវតែអនុវត្តព្រមៗគ្នា ដើម្បីធានាបាននូវការជួយគាំទ្រខឿនសេដ្ឋកិច្ចផង និងធានាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច” ផង៕

បកប្រែដោយ Pham Diep