បញ្ជាការដ្ឋានយោធាខេត្ត Kien Giang ទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិ នៅបណ្ដាអង្គភាពនៃកងយោធពលខេមរភូមិន្ទ
កប.អនឡាញ - ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៤ ខែមេសា ក្រុមបេសកកម្មបញ្ជាការដ្ឋានយោធាខេត្ត Kien Giang ដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Van Nganh មេបញ្ជាការនៃបញ្ជាការដ្ឋានយោធាខេត្ត បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិនៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ បញ្ជាការដ្ឋានការពារកោះ ឆ្នេរ នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចនៃក្រសួងការពារជាតិ និងអង្គភាពយោធានានានៅខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង កងយោធពលខេមរភូមិន្ទ។
នៅអង្គភាពទាំងនេះ តាងនាមក្រុមបេសកកម្ម លោកវរសេនីយ៍ឯក Nguyen Van Nganh បានជូនពរឧត្តមសេនីយ៍ នាយទាហាន នាយទាហានរងនៃអង្គភាព និងតំបន់ប្រតិបត្តិការសឹករងនៃបណ្ដាខេត្ត ទទួលបាននូវសុខភាពល្អបរិបូរណ៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
    |
 |
លោកវរសេនីយ៍ឯក Nguyen Van Nganh ជូនពរឆ្នាំថ្មី និងជូនអំណោយដល់បញ្ជាការដ្ឋានយោធភូមិភាគទី ៣ កងយោធពលខេមរភូមិន្ទ |
លោកមេបញ្ជាការយោធាខេត្ត Kien Giang ក៏បានថ្លែងអំណរគុណចំពោះស្ថាប័ន អង្គភាពដែលតែងតែបង្កើតលក្ខណៈងាយស្រួលសម្រាប់ប្រជាពលរដ្ឋនៅតាមព្រំដែនសមុទ្រ និងកោះនៅខេត្ត Kien Giang ក្នុងការធ្វើអាជីវកម្ម និងអភិវឌ្ឍជីវភាពរស់នៅ។ ជាពិសេសគឺការជួយក្រុម K៩២ នៃបញ្ជាការដ្ឋានយោធាខេត្ត Kien Giang សម្រេចបានជោគជ័យក្នុងការបំពេញភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា។ នាពេលខាងមុខ លោកវរសេនីយ៍ឯក Nguyen Van Nganh សង្ឃឹមថា អង្គភាពទាំងឡាយបន្តជួយគាំទ្រក្រុម K៩២ បំពេញល្អភារកិច្ចរបស់ខ្លួន។ ក្នុងឱកាសនេះ បញ្ជាការដ្ឋានយោធាខេត្ត Kien Giang បានជូនអំណោយដល់តំណាងបណ្ដាអង្គភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
ឆ្លើយតបនឹងមនោសញ្ចេតនាល្អរបស់បញ្ជាការដ្ឋានយោធាខេត្ត Kien Giang តំណាងបណ្ដាអង្គភាពនៃកងយោធពលខេមរភូមិន្ទបានថ្លែងអំណរគុណចំពោះចំណងមិត្តភាព ស្មោះត្រង់ និងការលះបង់ដ៏ថ្លៃថ្លាដែលកងទ័ពស្ម័គ្រចិត្តវៀតណាមផ្ដល់ដល់ប្រជាជនកម្ពុជាក្នុងការតស៊ូដើម្បីរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ព្រមទាំង សម្ដែងនូវគោលបំណងចង់រក្សា និងរឹតចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរនិយាយរួម និងកងកម្លាំងប្រដាប់អាវុធខេត្ត Kien Giang និងបណ្ដាអង្គភាពយោធានៃកងយោធពលខេមរភូមិន្ទនិយាយដោយឡែក៕
បកប្រែដោយ Thuy Anh