នៅតំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែង ភាគីកម្ពុជាបានជម្រាបជូនក្រុមបេសកកម្មអំពីស្ថានភាពសេដ្ឋកិច្ច កិច្ចការបរទេស ការកសាងអង្គភាព និងលទ្ធផលនៃការអនុវត្តកិច្ចសហប្រតិបត្តិការនាពេលកន្លងមកនេះ។

leftcenterrightdel
ក្រុមបេសកកម្មបញ្ជាការដ្ឋានយោធាខេត្ត Khanh Hoa ជូនពរឆ្នាំថ្មីនៅតំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែង

តាងនាមឱ្យក្រុមបេសកកម្ម លោកវរសេនីយ៍ឯក Dinh Van Hung បានជូនពរនាយទាហាន នាយទាហានរងនៃតំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែង មានសុខភាពល្អ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជូនពរឲ្យទំនាក់ទំនងរវាងកងទ័ពទាំងពីរ កាន់តែជាក់ស្ដែងនិងមានប្រសិទ្ធភាព ហើយជូនពរទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជាស្រស់បំព្រេងជានិច្ចកាល ស្ថិតស្ថិជាអមត។

តំណាងតំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយគាំទ្រដ៏មានតម្លៃរបស់បញ្ជាការដ្ឋានយោធាខេត្ត Khanh Hoa ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ជាពិសេសគឺចំណងមិត្តភាព ភាពស្មោះត្រង់ និងការលះបង់ដ៏ថ្លៃថ្នូដែលកងទ័ពស្ម័គ្រចិត្តវៀតណាមផ្ដល់ដល់ប្រជាជនកម្ពុជាក្នុងការតស៊ូដើម្បីរំដោះប្រទេសជាតិកម្ពុជាឲ្យរួចផុតរបបប្រល័យពូជសាសន៍៕

បកប្រែដោយ Thuy Anh