នោះគឺជាការវាយតម្លៃរបស់អ្នកស្រាវជ្រាវ អ៊ុច លាង ប្រធានស្តីទី នាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ប្រធានសមាគមអតីតនិស្សិតកម្ពុជា មកពីប្រទេសវៀតណាម ក្នុងអត្ថបទមួយចុះថ្ងៃទី២៣ ខែមេសា ក្នុងកាសែត “Khmer Times”។
យោងតាមអ្នកយកព័ត៌មានទីភ្នាក់ងារព័ត៌មានវៀតណាមប្រចាំនៅរាជធានីភ្នំពេញ ក្នុងអត្ថបទមួយមានចំណងជើងថា “វៀតណាម និងកម្ពុជា អភិវឌ្ឍរួមគ្នាក្នុងយុគសម័យថ្មី” អ្នកនិពន្ធ អ៊ុច លាង លើកឡើងថា វៀតណាម និងកម្ពុជា គឺជាប្រទេសជិតខាងទាំងពីរ ដែលមានទំនាក់ទំនងជាប្រពៃណីយូរអង្វែង និងភូមិសាស្រ្តយុទ្ធសាស្ត្រ និងដើរតួនាទីសំខាន់ៗក្នុងការតស៊ូការពារឯករាជ្យជាតិរបស់ប្រទេសនីមួយៗ។ នេះគឺជាការពិតដែលចារឹកយ៉ាងជ្រៅក្នុងប្រវត្តិសាស្ត្រ។
    |
 |
អត្ថបទដែលមានចំណងជើងថា “វៀតណាម និងកម្ពុជាអភិវឌ្ឍរួមគ្នាក្នុងយុគសម័យថ្មី” (រូបថតអេក្រង់) របស់អ្នកស្រាវជ្រាវ អ៊ុច លាង ត្រូវបានបោះពុម្ពផ្សាយក្នុងកាសែត “ខ្មែរថាមស៍” របស់កម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។ រូបថត៖ VNA |
តាមទស្សនៈនោះលោក អ៊ុច លាងបានធ្វើអត្ថាធិប្បាយថា ក្នុងអំឡុងសង្រ្គាមតស៊ូប្រឆាំងនឹងបារាំង កម្លាំងបដិវត្តន៍វៀតណាម និងកម្ពុជាបានរួបរួមគ្នាដើម្បីប្រយុទ្ធដណ្តើមបានឯករាជ្យសម្រាប់ប្រទេសរបស់ខ្លួនពីរបបអាណានិគម។ ជាពិសេសបន្ទាប់ពីទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង វៀតណាម និងកម្ពុជាបានបន្តជួយគ្នាទៅវិញទៅមកក្នុងសង្គ្រាមតស៊ូប្រឆាំងនឹងពួកឈ្លានពានចក្រពត្តិនិយម។ វៀតណាមបានរំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥។ មុននោះនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ប្រទេសកម្ពុជាត្រូវបានរំដោះ ប៉ុន្តែបានធ្លាក់នៅក្រោមការគ្រប់គ្រងនៃរបបប្រល័យពូជសាសន៍។
យោងតាមអ្នកនិពន្ធ អ៊ុច លាង ឆ្នាំនេះវៀតណាមប្រារព្ធខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូងបង្រួបបង្រួមជាតិ (ថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥) ដែលជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់បំផុត ដោយវាយតំលៃជ័យជំនះរបស់ប្រជាជនវៀតណាមថា មានអត្ថន័យដ៏ជ្រាលជ្រៅនៃសម័យកាល លើកទឹកចិត្តនិងជំរុញការតស៊ូដណ្តើមឯករាជ្យ។ ទន្ទឹមនឹងនោះ វាគឺជាសេចក្តីរីករាយរួមរបស់មិត្តអន្តរជាតិ ដែលបានជួយ និងគាំទ្របដិវត្តន៍វៀតណាមដោយស្មោះអស់ពីចិត្ត ក្នុងនោះមានរួមទាំងកម្ពុជា។
មិត្តអន្តរជាតិ ក្រសួងការពារប្រទេសចិន ឡាវ និងកម្ពុជា នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ ដើម្បីរួមចំណែកដល់ជោគជ័យរួមនៃពិធីនេះ បង្ហាញពីចំណងសាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងប្រទេសជិតខាងទាំងបី ដែលមានព្រំដែនរួម។ លោកបានវាយតម្លៃជ័យជំនះដ៏អស្ចារ្យនៃនិទាឃរដូវឆ្នាំ ១៩៧៥ ដែលបានកំពូលបំផុតគឺយុទ្ធនាការប្រវត្តិសាស្ត្រហូជីមិញ ដែលបាននាំមកនូវជ័យជំនះពេញលេញនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ រំដោះភាគខាងត្បូង បង្រួបបង្រួមវៀតណាម។
ក្នុងការវិភាគស៊ីជម្រៅរបស់ខ្លួន អ្នកនិពន្ធបានបញ្ជាក់ថា ក្នុងរយៈពេលថ្មីៗនេះទំនាក់ទំនងវៀតណាម-កម្ពុជា ត្រូវបានបន្តពង្រឹង និងអភិវឌ្ឍលើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក។ តាមនោះ ទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរបន្តអភិវឌ្ឍបានល្អ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីររក្សាបាននូវដំណើរទស្សនកិច្ច និងការផ្លាស់ប្តូរក្នុងទម្រង់ជាច្រើន។
គួរកត់សម្គាល់ថា នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ កិច្ចប្រជុំជាន់ខ្ពស់បានធ្វើឡើងរវាងការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តវៀតណាម និងគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពរបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា។
ក្នុងជំនួបប្រជុំនេះ ភាគីទាំងពីរបានបង្ហាញក្តីសប្បាយរីករាយ និងវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើគ្រប់វិស័យរវាងភាគីទាំងពីរ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការលើកកំពស់ឋានៈ និងកិត្យានុភាពរបស់ប្រទេសនីមួយៗក្នុងតំបន់ និងពិភពលោក។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា សាមគ្គីភាព និងជំនួយទៅវិញទៅមក រវាងបក្សទាំងពីរ និងប្រទេសទាំងពីរ គឺជាកត្តាចាំបាច់ ជាក្រឹត្យក្រមប្រវត្តិសាស្ត្រ ជាប្រភពកម្លាំងដ៏មហិមា មានសារសំខាន់ចំពោះបុព្វហេតុបដិវត្តន៍ ការកសាង និងការពារមាតុភូមិនៃប្រទេសទាំងពីរ និងជាទ្រព្យសម្បត្តិដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ប្រជាជននៃប្រទេសទាំងពីរ ដែលត្រូវបន្តពូនជ្រំថែរក្សា បន្តឱ្យជំនាន់ក្រោយ។
ក្នុងស្មារតីនោះ អ្នកនិពន្ធអះអាងថា តាមរយៈដំណើរទស្សនកិច្ចការទូតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ភាគីទាំងពីរតែងតែឯកភាព និងគូសបញ្ជាក់ឡើងវិញពីគោលការណ៍ក្នុងទំនាក់ទំនងទ្វេភាគី ឯកភាពលើទិសដៅជំរុញ និងអភិវឌ្ឍទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការពហុភាគី ព្រមទាំងបង្កើតយន្តការចរចា និងផែនទីបង្ហាញផ្លូវជាក់លាក់មួយដើម្បីដោះស្រាយបញ្ហាលេចធ្លោ បង្កើតលក្ខខណ្ឌអំណោយផលដើម្បីបន្តជំរុញ និងនាំឱ្យទំនាក់ទំនងទ្វេភាគីឈានចូលដំណាក់កាលថ្មី។
អ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា បានសង្កត់ធ្ងន់ថា វៀតណាមតែងតែគាំទ្រដល់ការអភិវឌ្ឍប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់កម្ពុជា។ ភាគីទាំងពីរបានអះអាងសាជាថ្មីពីគោលការណ៍មិនអនុញ្ញាតិឱ្យកងកម្លាំងអរិភាពណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួន ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខរបស់គ្នាទៅវិញទៅមក ក៏ដូចជាទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជា។ ភាគីទាំងពីរឯកភាពកសាងព្រំដែនកម្ពុជា-វៀតណាមប្រកបដោយសន្តិភាព ស្ថិរភាព និងអភិវឌ្ឍប្រកបដោយចីរភាព ហើយនិងជំរុញការដោះស្រាយការបោះបង្គោលព្រំដែន ខ័ណ្ឌសីមា បង្កើនការសម្របសម្រួលរវាងកងកម្លាំងផ្លូវគោក និងសមុទ្រ និងដោះស្រាយឱ្យបានទាន់ពេលវេលា។
នៅក្នុងផ្នែកចុងក្រោយនៃអត្ថបទ អ្នកស្រាវជ្រាវ អ៊ុច លាង បានបញ្ជាក់ថា នាពេលខាងមុខ ស្ថានភាពពិភពលោក និងតំបន់នឹងមានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សជាច្រើន ប្រទេសទាំងពីរវៀតណាម និងកម្ពុជានឹងរួមគ្នាប្រឆាំងនឹងជាតិនិយមតូចចង្អៀត និងទង្វើមួលបង្កាច់បង្ខូច និងការប៉ុនប៉ងបំបែកបំបាក់ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ កសាងទំនាក់ទំនងដ៏បរិសុទ្ធ ស្ថិរភាព និងនិរន្តរភាព ដែលផ្តើមចេញពីសាមគ្គីភាព និងមិត្តភាពជាប្រពៃណីដើម្បីផលប្រយោជន៍ប្រទេសទាំងពីរក្នុងតំបន់ និងពិភពលោក។
លោកអ៊ុច លាង បានសង្កត់ធ្ងន់ថា៖ “ប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍរួមគ្នាក្នុងយុគសម័យថ្មី ក្រោមបាវចនានៃ “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្នុងតំបន់ និងពិភពលោក៕
បកប្រែដោយ Minh Trung