ថ្នាក់ដឹកនាំ និងការិយាល័យមានសមត្ថកិច្ចរបស់សាលា បានរៀបចំយ៉ាងម៉ត់ចត់នូវពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីសម្រាប់និស្សិតបរទេសជិត ៥០០ នាក់ ដោយធានាឲ្យនិស្សិតបរទេសមានពិធីបុណ្យចូលឆ្នាំថ្មីតាមទំនៀមទម្លាប់ និងពោរពេញទៅដោយចំណងមិត្តភាពរវាងវៀតណាម-ឡាវ-កម្ពុជា។ ព្រឹត្តិការណ៍នេះបានបង្កើតលំហវប្បធម៌ឡាវនិងកម្ពុជាដ៏ពិសេសនៅខេត្ត Thai Binh។

leftcenterrightdel
ថ្នាក់ដឹកនាំសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្រ្ត Thai Binh ជូនផ្កាអបអរសាទរនិស្សិតឡាវ និងកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រទេសទាំងពីរ (រូបថត៖ nhandan.vn)

តាងនាមថ្នាក់ដឹកនាំសាលា លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Quoc Tien លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាសាលា ប្រធានគណៈកម្មការគ្រប់គ្រងនិស្សិតបរទេស បានជូនពរឆ្នាំថ្មី ជូនផ្កា និងជូនអំណោយដ៏មានអត្ថន័យដល់ក្រុមនិស្សិតបរទេសទាំងពីរ។

នេះគឺជា "ផ្ទះទីពីរ" ដែលជាកន្លែងរក្សាមនោសញ្ចេតជិតស្និទ្ធរវាងនិស្សិតមកពីប្រទេសជាបងប្អូនទាំងពីរ។ ជាមួយនឹងមនោសញ្ចេតនាទាំងនោះ បន្ទាប់ពីត្រឡប់មកប្រទេសវិញ និស្សិតបរទេសម្នាក់ៗ នឹងក្លាយជាស្ពានតភ្ជាប់ជម្រុញចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងបី៕

បកប្រែដោយ Thuy Anh