សកម្មភាពលេចធ្លោក្នុងចំណោមសកម្មភាពការទូតប្រជាជនគឺកម្មវិធី “គ្រួសារវៀតណាមជាមួយនិស្សិតឡាវ និងនិស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញ”។ តាមនោះ ឆ្នាំមុន កម្មវិធីបានទាក់ទាញការចូលរួមពីគ្រួសារវៀតណាមចំនួន ៩៥ គ្រួសារ និស្សិតឡាវ ១២៧ នាក់ និងនិស្សិតកម្ពុជាចំនួន ៣៥ នាក់។

លោកស្រី Hoang Mai Quynh Hoa ប្រធានគណៈកម្មការឃោសនាអប់រំ និងកិច្ចការបរទេស នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ទីក្រុងហូជីមិញ បានឲ្យដឹងថា ទីក្រុងបានរៀបចំកម្មវិធីជួបប្រាស្រ័យរវាងក្រុមគ្រួសារវៀតណាម ជាមួយក្រុមគ្រួសារនិស្សិតនៅកម្ពុជា ព្រមទាំង ផ្តល់សេនាធិការអំពីជំនួយថវិកាដល់គ្រួសារវៀតណាមដែលឧបត្ថម្ភនិស្សិតឡាវ និងនិស្សិតកម្ពុជា ដោយមានថវិកាសរុបជាង ៧៤៨ លានដុង។

leftcenterrightdel
ថ្នាក់ដឹកនាំរណសិរ្សស្រុក Binh Tan ទៅសួរសុខទុក្ខគ្រួសារលោកស្រី Phan Thi Tuong Linh និង Maichanhtang Khamsao (និស្សិតឡាវ) ដែលកំពុងសិក្សានៅទីក្រុងហូជីមិញ (រូបថត៖ daidoanket.vn)

ទន្ទឹមនឹងនោះ សម្ព័ន្ធយុវជនទីក្រុងក៏បានរៀបចំពិធីបុណ្យ "គ្រួសារវៀតណាម-ឡាវ-កម្ពុជា" លើកសរសើរនិស្សិតគំរូ ៧២ នាក់ដែលជា "និស្សិត និងសិក្ខាកាមឡាវ និងកម្ពុជាគំរូនៅទីក្រុងហូជីមិញ" ឆ្នាំ២០២៤...។ សមាគមកសិករទីក្រុងបានរៀបចំកម្មវិធី “មួយថ្ងៃជាកសិករ” ក្រោមប្រធានបទ “និស្សិតឡាវ និងនិស្សិតកម្ពុជាជាមួយសមុទ្រ និងកោះរបស់វៀតណាម” នៅស្រុក Can Gio។ សម្ព័ន្ធសហភាពនារីទីក្រុង និងសហភាពពលកម្មទីក្រុង បានរៀបចំការប្រកួតសំណួរ-ចម្លើយដើម្បីស្វែងយល់អំពីជីវិត និងអាជីពរបស់លោកអ៊ំ ហូ ការសម្តែងសិល្បៈ សំលៀកបំពាក់ប្រពៃណីរបស់វៀតណាម ឡាវ កម្ពុជា...

កម្មវិធី “គ្រួសារវៀតណាមជាមួយនិស្សិតឡាវ និងនិស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញ” បានទាក់ទាញគ្រួសារវៀតណាមជាច្រើននៅក្នុងទីក្រុង ឧបត្ថម្ភនិស្សិតមកពីប្រទេសទាំងពីរ។ កម្មវិធីនេះត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពដោយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ទីក្រុងហូជីមិញ និងអង្គការសមាជិកនានា រួមចំណែកយ៉ាងសកម្មក្នុងការពង្រឹង និងពូនជ្រំទំនាក់ទំនងមិត្តភាពរវាងប្រជាជនវៀតណាម - ឡាវ - កម្ពុជា៕

បកប្រែដោយ Thuy Anh