សាលានាយទាហានបញ្ជូនសារ រៀបចំពិធីបិទវគ្គបណ្តុះបណ្តាលសម្រាប់នាយទាហាន នៃកងយោធពលខេមរភូមិន្ទ
កប.អនឡាញ - នាថ្ងៃទី ២៦ ខែកុម្ភៈ សាលានាយទាហានបញ្ជូនសារ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលសម្រាប់នាយទាហាន នៃកងយោធពលខេមរភូមិន្ទឆ្នាំសិក្សា ២០២៤ - ២០២៥។ លោកវរសេនីយ៍ឯក Nguyen Nhu Thang នាយករងសាលាបានអញ្ជើញជាអធិបតីក្នុងពិធីបិទ។
ក្នុងវគ្គបណ្ដុះបណ្ដាលរយៈពេល ៣ ខែនៅសាលានាយទាហានបញ្ជូនសារ នាយទាហានកងយោធពលខេមរភូមិន្ទ ត្រូវបានសាលាបណ្តុះបណ្តាលដឹងអំពី៖ គោលការណ៍ធានាការបញ្ជូនសារកម្រិតយុទ្ធសាស្ត្រ សេនាធិការ បច្ចេកវិទ្យា និងឧបករណ៍ព័ត៌មាន វិធីសាស្រ្តបណ្តុះបណ្តាលជំនាញបញ្ជូនសារ...
    |
 |
លោកវរសេនីយ៍ឯក Nguyen Nhu Thang ប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាជូននាយទាហាន របស់កងយោធពលខេមរភូមិន្ទ |
ថ្វីត្បិតតែនៅមានការលំបាកជាច្រើនក៏ដោយ គ្រូបង្រៀន បានសហការយ៉ាងរលូនជាមួយសិក្ខាកាមនៃវគ្គបណ្តុះបណ្តាល ដោយប្តេជ្ញាជំនះរាល់ការលំបាក ដោះស្រាយស្ថានការណ៍ដោយភាពបត់បែន និងសិក្សាយ៉ាងសកម្មដើម្បីសម្រេចបានខ្លឹមសារនៃកម្មវិធីបណ្តុះបណ្តាល។ វគ្គបណ្ដុះបណ្ដាលត្រូវបានរៀបចំក្នុងបំណងរួមចំណែកលើកម្ពស់សមត្ថភាពរៀបចំ និងបញ្ជាការ ដើម្បីធានាការបញ្ជូនសារ បំពេញតម្រូវការនៃការបង្វឹកបង្ហាត់ ការត្រៀមខ្លួនប្រយុទ្ធនៅអង្គភាពបញ្ជូនសារក្នុងកងយោធពលខេមរភូមិន្ទ។ នៅចុងបញ្ចប់នៃវគ្គបណ្ដុះបណ្ដាល សិក្ខាកាមនៃកងយោធពលខេមរភូមិន្ទ ១០០% ទទួលបាននិទ្ទេសល្អ។
ថ្លែងមតិក្នុងពិធីបិទវគ្គបណ្តុះបណ្តាល លោកវរសេនីយ៍ឯក Nguyen Nhu Thang បានកោតសរសើរ និងអបអរសាទរចំពោះសមិទ្ធិផលដែលសិក្ខាកាមនៃវគ្គបណ្ដុះបណ្ដាលសម្រេចបាន និងស្នើឲ្យសិក្ខាកាមទាំងឡាយ បន្ទាប់ពីត្រឡប់ទៅអង្គភាពវិញ នឹងបន្តលើកកម្ពស់លទ្ធផលដែលសម្រេចបានក្នុងវគ្គបណ្ដុះបណ្ដាល បំពេញភារកិច្ចបានល្អភារកិច្ច រួមចំណែកកសាងប្រកបដោយរឹងមាំនូវកងកម្លាំងបញ្ជូនសាររបស់កងយោធពលខេមរភូមិន្ទ ព្រមទាំង ពូនជ្រំ និងពង្រឹងយ៉ាងស៊ីជម្រៅនូវចំណងសាមគ្គីភាព និងមិត្តភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ៕
បកប្រែដោយ Thuy Anh